បរទេស៖ លោក ដូណាល់ ត្រាំ បាននិយាយថា វាជារឿងល្អមួយសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការចូលរួមជាមួយមេដឹកនាំបរទេស បើទោះជាទីក្រុងវ៉ាស៊ីនតោន មិនយល់ស្របនឹងគោល នយោបាយរបស់មេដឹកនាំទាំងនោះក៏ដោយ។ បេក្ខភាពប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋរូបនេះ បានលើកឡើងពីកំណត់ត្រាផ្ទាល់ខ្លួន របស់លោកជាមួយនឹងលោក វ្ល៉ាឌីមៀ ពូទីន ដោយអះអាងថា មេដឹកនាំរុស្ស៊ី «គោរពលោក» ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ផ្សាយផ្ទាល់ជាមួយម្ចាស់ក្រុមហ៊ុន X (អតីត Twitter)គឺលោក Elon Musk កាលពីថ្ងៃច័ន្ទ លោក ដូណាល់ ត្រាំ បានចោទរដ្ឋបាលសហរដ្ឋអាមេរិក បច្ចុប្បន្នអំពីភាពទន់ខ្សោយ និងការខកខាន ក្នុងការចូលរួមជាមួយមេដឹកនាំ បរទេសមួយចំនួន។
លោកថា “ខ្ញុំស្គាល់លោកពូទីនច្បាស់ណាស់ ។ ខ្ញុំចុះសម្រុងជាមួយគាត់បានយ៉ាងល្អ។ គាត់គោរពខ្ញុំ ហើយវាគ្រាន់តែជារឿងមួយ ក្នុងចំណោមរឿងទាំងនោះ»។
លោក ត្រាំ បានអះអាងថា លោកបានបង្កើតទំនាក់ទំនងជាមួយលោក ពូទីន បើទោះបីជាមានការវាយប្រហារ ‘Russiagate’ លើរដ្ឋបាលរបស់លោក ដែលលោកបាននិយាយថា ត្រូវបានចាប់ផ្តើមដោយគូប្រជែងលទ្ធិប្រជាធិបតេយ្យនៅពេលនោះ គឺលោកស្រី Hillary Clinton និងក្រុម “មនុស្សផ្លាស់ប្តូរ”។
“ខ្ញុំសង្ឃឹមថានឹងដំណើរល្អជាមួយគាត់ម្ដងទៀត។ អ្នកដឹងទេថា ការចុះសម្រុងគ្នាជាមួយពួកគេគឺជារឿងល្អ មិនមែនជារឿងអាក្រក់នោះទេ» ដោយសំដៅលើលោក ពូទីន, ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
លោក ត្រាំ បានឆ្លើយតបទៅនឹង ការលើកឡើងរបស់លោក Musk ដែលថា “ជនផ្តាច់ការអាក្រក់” និង “តួអង្គដ៏តឹងតែង” ចាំបាច់ត្រូវមានការបំភិតបំភ័យ ដោយសេតវិមាន ដើម្បីឱ្យពិភពលោកក្លាយជាកន្លែងមានសុវត្ថិភាពជាងមុន៕
ប្រែសម្រួលៈ ណៃ តុលា