ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបិទបញ្ចប់ នៅថ្ងៃទី ១១ ខែសីហាបន្ទាប់ពីបានដំណើរ ការអស់រយៈពេល ១៩ ថ្ងៃ ។ អ្វីដែលគួរឱ្យប្រជាជនចិន ដ៏ច្រើនរាប់មិនអស់មានមោទនភាពនោះគឺ គណៈប្រតិភូកីឡាចិនដណ្តើមបានមេដាយសរុប ចំនួន ៩១ គ្រឿង ក្នុងនោះបូករួមទាំងមេដាយមាសចំនួន ៤០ គ្រឿង មេដាយប្រាក់ ចំនួន ២៧ គ្រឿង និងមេដាយសំរឹទ្ធចំនួន ២៤ គ្រឿងដែលទទួលបាន លទ្ធផលដ៏ល្អបំផុត ក្នុងប្រវត្តិសាស្ត្រ ក្នុងការប្រកួតកីឡាអូឡាំពិក រដូវក្តៅ ដែលប្រទេសចិន បានចូលរួមនៅក្រៅប្រទេស “ហើយសម្រេចបាន នូវសមិទ្ធផលទាំងស្នាដៃ ផ្នែកកីឡានិងអរិយធម៌ ខាងវិញ្ញាណ ។ ការប្រកួតដ៏អស្ចារ្យ របស់អត្តពលិកចិនបែបនេះ បានបកស្រាយយ៉ាងរស់រវើក នូវស្មារតីនៃកីឡាចិន និងស្មារតីនៃកីឡាអូឡាំពិក ដែលទទួលបានការស្រឡាញ់ ពេញចិត្តនិងគាំទ្រ រាប់មិនអស់នៅទូទាំងពិភពលោក ។
ក្នុងរយៈពេលជាង ១០ ថ្ងៃកន្លងទៅនេះ ប្រសិនបើយើងប្រើពាក្យមួយមកបូកសរុបលក្ខណៈពិសេសនៃលទ្ធផលរបស់អត្តពលិកចិនក្នុងការប្រកួតលើកនេះ គឺ “ការវាយទម្លុះ” ។ ក្រុមកីឡាលោតទឹកចិន ដែលត្រូវបានគេប្រសិទ្ធនាមថា ជា “Dream team”ដណ្តើមបានមេដាយមាសសរុបចំនួន ៨ គ្រឿង ទាំងអស់ជាលើក ដំបូង ក្រុមកីឡាវាយកូនឃ្លីលើតុចិនដណ្តើមបានមេដាយមាសសរុបចំនួន ៥ គ្រឿងទាំងអស់ជាលើកដំបូង ក្រុមកីឡាលើកទម្ងន់ចិន ដណ្តើមបានមេដាយមាសចំនួន ៥ គ្រឿង ចំណែកក្រុមកីឡាបាញ់កាំភ្លើងចិនទទួលបានលទ្ធផលដ៏ល្អបំផុត ។ល។ ដោយឡែកវិញ្ញាសាប្រពៃណីចំនួន ៦ របស់ប្រទេសចិន ដណ្តើមបានមេដាយមាស ចំនួន ២៧ គ្រឿងដែលត្រូវជា ៦៧,៥ ភាគរយនៃចំនួនសរុបនៃមេដាយមាស ដែលបានបង្ហាញពី “ឥរិយាបថជាជើងឯក” ។
លើសពីនេះទៅទៀត គណៈប្រតិភូកីឡាចិន ក៏បានបំបែកកំណត់ត្រា ក្នុងប្រវត្តិសាស្ត្រក្នុងការប្រកួតវិញ្ញាសា ជាច្រើនផងដែរ គឺ កីឡាការិនីចិនដណ្តើម បានមេដាយមាស ក្នុងការប្រកួតវិញ្ញសាតិន្និសឯកត្តជននារីជាលើកដំបូង ក្នុងការប្រកួតវិញ្ញសាហែលទឹកបណ្តាក់ចម្រុះ ៤*១០០ ម៉ែត្រផ្នែកបុរស ក្រុមកីឡាចិនដណ្តើមបានមេដាយមាសដែល បានបំបែកការផ្តាច់មុខអស់រយៈពេល ៤០ ឆ្នាំរបស់ក្រុមកីឡាអាមេរិកក្នុងវិញ្ញាសានេះ ឈ្នះមេដាយមាស ក្នុងការប្រកួតវិញ្ញសាហែលទឹក បែបសិល្បៈនិងកាយសម្ព័ន្ធបែបសិល្បៈជាលើកដំបូង ។ល។ ក្រោមការលើកទឹកចិត្តពីបាវចនាអូឡាំពិក ពោលគឺ “កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង–កាន់តែសាមគ្គីគ្នា” គណៈប្រតិភូកីឡាចិន បានឈ្នះមេដាយមាស”ប្រកបដោយគុណធម៌ ឥរិយាបថល្អនិង ភាពស្អាតស្អំ”ដើម្បីបំពេញ បន្ថែមនូវកម្លាំងរស់រវើកថ្មី សម្រាប់កីឡាអូឡាំពិក ។
លោក ម៉ាក្រុង ប្រធានាធិបតីបារាំងបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ពិសេស ជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនកាលពីថ្មីៗកន្លងទៅនេះថា សមិទ្ធផល ដែលដណ្តើមបានក្នុងការប្រកួតវិញ្ញសាជាច្រើន ដែលបូករួមទាំងកីឡាវាយកូនឃ្លីលើតុ ហែលទឹកនិងវិញ្ញសាផ្សេងទៀតបានបញ្ជាក់ថា ប្រទេសចិន មានសមត្ថភាពក្នុងការបណ្តុះបណ្តាលអត្តពលិកដ៏ឆ្នើម ហើយអាចផ្តល់ជាកម្លាំងចិត្ត ដល់មនុស្សគ្រប់ៗគ្នា ។
ពេលថ្មីៗនេះ កាសែត«Financial Times»អង់គ្លេស បានចុះផ្សាយអត្ថបទថា “ភាពជោគជ័យនៃប្រទេសមួយ ក្នុងវិស័យកីឡារមែងតែតំណាង ឱ្យឧត្តមភាពកាន់តែទូលំទូលាយ” ។ តើកម្លាំងជាក់ស្តែង នៃកីឡាប្រកួតប្រជែង របស់ចិនមានប្រភពមកពីណា ? ឥស្សរជនអ្នកវិភាគ ជាច្រើនកំពុងស្វែងរកមូលហេតុ ពីវិស័យជាច្រើន ក្នុងនោះបូករួមទាំងកម្លាំងជាតិចម្រុះ របស់ចិនបានកើនឡើងជាបន្តបន្ទាប់ កម្រិតហ្វឹកហាត់បានតភ្ជាប់ ជាមួយអន្តរជាតិ ធនធានមនុស្សខាងវិស័យកីឡាបានលេចចេញ ជាបន្តបន្ទាប់និងការរៀបចំការ ប្រកួតកីឡាអូឡាំពិកដោយជោគជ័យ ចំនួនពីរលើកបានបំផុសយ៉ាងខ្លាំងនូវភាពកក់ក្តៅរបស់ប្រជាជនចិនក្នុងកីឡាលំហាត់ប្រាណជាដើម ។ ភាពជោគជ័យទាំងអស់គឺ បានមកដោយមិនងាយទេ គឺដោយមកពីការរួមបញ្ចូលគ្នារវាងកត្តាជាច្រើនបែបយ៉ាង វាបានចាក់មូលដ្ឋានគ្រឹះសម្រាប់ឱ្យអត្តពលិកចិន ទទួលបានលទ្ធផលដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉ារីស ។
ក្នុងនាមជាវេទិកាប្រកួតកីឡា ដែលមានកម្រិតខ្ពស់បំផុត លើពិភពលោក ការប្រកួតកីឡាអូឡាំពិកមិន បានចាត់ទុកការប្រកួតប្រជែង ជាប្រធានបទតែមួយគត់នោះទេ ។ ដោយឡែកវាក៏ជា”និមិត្តសញ្ញា នៃសាមគ្គីភាព និងមិត្តភាពនិងជាសមិទ្ធផល នៃការរៀនសូត្រ ពីអរិយធម៌ទៅវិញទៅមក”ផងដែរ ដែលបានផ្ទុកនូវការស្វែងរកដ៏ល្អបវររបស់មនុស្សជាតិដែលប្រាថ្នាចង់បានសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព ។
បើនិយាយចំពោះពិភពលោក ការប្រកួតកីឡាអូឡាំពិកគឺជាបង្អួចមួយសម្រាប់យល់ដឹងពីការអភិវឌ្ឍនិងបម្រែបម្រួលរបស់ប្រទេសចិន ។ ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ការប្រកួតកីឡាអូឡាំពិកជាសាក្សីនៃវឌ្ឍនភាព នៃកីឡាប្រកួតប្រជែងរបស់ប្រទេសចិន ជាសាក្សីនៃការលើកកម្ពស់ ជាបន្តបន្ទាប់ នៃកម្លាំងជាតិចម្រុះរបស់ចិន និងជាសាក្សីនៃការរួមចំណែក ដ៏សំខាន់របស់ចិនក្នុងការជំរុញការអភិវឌ្ឍកីឡាអូឡាំពិក ។ នៅឆាកប្រកួតកីឡានា ពេលអនាគត ប្រទេសចិន នឹងបន្តផ្សព្វផ្សាយស្មារតីនៃកីឡាអូឡាំពិក ជំរុញសន្តិភាពនិងសាមគ្គីភាព របស់ពិភពលោក ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្ត របស់ចិនកាន់តែច្រើន ក្នុងការជំរុញវឌ្ឍនភាពនៃអរិយធម៌ របស់មនុស្សជាតិ ៕