ព័ត៌មានអន្តរជាតិ

លទ្ធផលនៃការស្ទង់មតិ របស់បណ្តាញCGTN ៖ ជម្លោះពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប នៅតែបន្តកើតមាន អ្នកផ្តល់បទសម្ភាសន៍ នៅជុំវិញពិភពលោករិះគន់ការគាំពារ និយមផ្នែកពាណិជ្ជកម្ម របស់សហភាពអឺរ៉ុប

ថ្មីៗនេះ ដើម្បីការពារសិទ្ធិនិង ផលប្រយោជន៍ខាងការអភិវឌ្ឍ ឧស្សាហកម្មរថយន្តអគ្គិសនី និងកិច្ចសហប្រតិបត្តិការសកលផ្នែកបរិវត្តកម្មបៃតង ប្រទេសចិន បានដាក់ពា្យបណ្តឹង ពីវិធានការរបស់សហភាពអឺរ៉ុប ស្តីពីការប្រឆាំងឧបត្ថម្ភកធន ជាបណ្តោះអាសន្ន ចំពោះរថយន្តអគ្គិសនី ទៅកាន់យន្តការ ដោះស្រាយជម្លោះ របស់អង្គការពាណិជ្ជកម្មពិភពលោក ។ លទ្ធផលនៃការស្ទង់ មតិដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិត នៅជុំវិញពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍៨៧,៥ភាគរយ បានចង្អុលបង្ហាញថា ការដំឡើង ពន្ធរបស់ សហភាពអឺរ៉ុប មិនត្រឹមតែបរាជ័យ ក្នុងការលុបបំបាត់ការខ្វែងគំនិតគ្នា រវាងចិននិងសហភាពអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងរារាំង យ៉ាងខ្លាំង ដល់ការអភិវឌ្ឍដោយរឹងមាំ នៃឧស្សាហកម្មរថយន្តរបស់សហភាពអឺរ៉ុបនិងពិភពលោកផងដែរ ។

មិនថា តាមទស្សនៈនៃការផ្តល់ផលប្រយោជន៍ទៅវិញទៅមកផ្នែកពាណិជ្ជកម្ម ឬពីទស្សនៈនៃការធ្វើការរួមគ្នាដើម្បីកាត់បន្ថយការបញ្ចេញកាបូនក្តី ក៏ផលប្រយោជន៍រួមរបស់ប្រទេសចិននិង សហភាពអឺរ៉ុបធំធេងជាងការខ្វែងគំនិត។ នៅក្នុងការស្ទង់មតិនេះ មានអ្នកផ្តល់បទសម្ភាសន៍៩០,៨៤ភាគរយ បានអំពាវនាវឱ្យប្រទេសចិននិងសហភាពអឺរ៉ុប ដោះស្រាយជម្លោះពាណិជ្ជកម្មរថយន្តអគ្គិសនី ដោយសមរម្យតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សាគ្នា ដើម្បីឈានដល់ដំណោះស្រាយដែលមានលក្ខណៈកិច្ចសហប្រតិបត្តិការ មិនមែនគាំពារនិយម ហើយរួមគ្នាក្លាយជាកម្លាំងលំនឹងស្ថិរភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងអភិបាលកិច្ចអាកាសធាតុសកល ៕

To Top