ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ៖ អាវុធគិមី ត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន គឺមានប្រភពពីលោកខាងលិច

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការស៊ើបអង្កេតលើការវាយប្រហារ ដោយអាវុធគីមីដែលបានរាយការណ៍ ដោយអ៊ុយក្រែននៅក្នុងតំបន់ Kursk បានរកឃើញថា គ្រាប់បែកដែលប្រើប្រាស់ទំនងជា មានប្រភពមកពីលោកខាងលិច នេះបើតាមមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីម្នាក់ បាននិយាយបានអះអាង។

កាលពីថ្ងៃចន្ទ អភិបាលស្តីទីលោក Aleksey Smirnov បានរាយការណ៍ថា នាវិកជួសជុលរុស្ស៊ីម្នាក់បានទទួលរងការ បាញ់ប្រហារពីកងកម្លាំងអ៊ុយក្រែន ហើយបានទទួលរងនូវការពុល មួយបែបចេញពីអាវុធរបស់អ៊ុយក្រែន។

ឧត្តមសេនីយ៍ឯក Igor Kirillov ដែលជាប្រធានកងកម្លាំងការពារជាតិគីមី និងជីវសាស្រ្ត បានចែករំលែកលទ្ធផលបឋមនៃការស៊ើបអង្កេត ដែលធ្វើឡើងដោយកងទ័ពរបស់គាត់។

លោកKirillov បាននិយាយទៀតថា យោធា និងក្រសួងសុខាភិបាលបានរៀបចំ ការប្រមូលសំណាកនៅទីតាំង នៃការវាយប្រហារដែលបានរាយការណ៍ ស្របតាមតម្រូវការរបស់អង្គការ សម្រាប់ការហាមឃាត់អាវុធគីមី (OPCW)។ លោក​បាន​បន្ត​ថា មន្ទីរ​ពិសោធន៍​រុស្ស៊ី​ដែល​ទទួល​ស្គាល់​ ដោយ​អង្គការ​ឃ្លាំ​មើល​អន្តរជាតិ​ កំពុង​សិក្សា​ពួក​គេ។

មន្ត្រីរុស្ស៊ីមានសំណួរដែលមិនទាន់ មានចម្លើយមួយចំនួនទាក់ទងនឹង សារធាតុបន្ថែមដែលប្រើក្នុងគ្រាប់បែកនោះ ឧត្តមសេនីយរូបនេះបាននិយាយថា៖ យើងមានពេល ប៉ុន្តែយើងមិនទាន់បង្ហាញវានៅឡើយទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top