ក្នុងឱកាសដែលទិវា អេកូឡូស៊ីជាតិចិន លើកទី២ ខិតចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានឆ្លើយតបលិខិតរបស់អ្នកស្ម័គ្រចិត្ត ផ្នែកការពារបរិស្ថាន នៅទំនប់អាងទឹក Danjiangkou ស្ថិតនៅទីក្រុង Shiyan ខេត្ត Hubei ដើម្បីលើកទឹកចិត្ត ពួកគេយ៉ាងស្និទ្ធ ព្រមទាំងសួរសុខទុកយ៉ាងស្មោះ ចំពោះបុគ្គលិក និងអ្នកស្ម័គ្រចិត្តការពារបរិស្ថាន ទាំងអស់នៅទូទាំងប្រទេសចិន ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា គម្រោងបង្វែរទឹកពីត្បូងទៅជើងគឺទាក់ទងនឹងស្ថានការណ៍ទូទៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍ រយៈពេលវែង និងសុខុមាលភាព របស់ប្រជាជន ការការពារបរិស្ថានអេកូឡូស៊ី នៃប្រភពទឹក តម្រូវ ឱ្យមនុស្សគ្រប់រូបបំពេញកាតព្វកិច្ចរបស់ខ្លួន ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងបន្តអនុវត្តនូវស្មារតី នៃសេវាស្ម័គ្រចិត្ត ជំរុញឱ្យមនុស្សកាន់តែច្រើន ចេះការពារ និងសន្សំសំចៃទឹក ធ្វើការរួមគ្នា ដើម្បីកសាង ប្រទេសចិនដ៏ស្រស់ស្អាត ដែលមានភ្នំបៃតង ទឹកថ្លា និង ខ្យល់អាកាសបរិសុទ្ធជានិច្ច ដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្ម នៃការរួមរស់ប្រកប ដោយសុខដុមរមនា រវាងមនុស្សជាតិ និងធម្មជាតិ ៕