បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងទាក់ទងជាមួយទីក្រុងគៀវអំពីការលុកលុយដែលកំពុងបន្តរបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី។
កាលពីសប្តាហ៍មុន អ៊ុយក្រែនបានបញ្ជូនទាហានជាច្រើនពាន់នាក់ឆ្លងកាត់ព្រំដែនរុស្ស៊ី ដើម្បីដណ្តើមយកភូមិរាប់សិប និងតម្រង់គោលដៅជនស៊ីវិលដោយមិនរើសមុខនោះឡើយនៅក្នុងតំបន់នេះ។
លោក Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារម្សិលមិញថា ៖ខ្ញុំបាននិយាយជាមួយបុគ្គលិករបស់ខ្ញុំជាទៀងទាត់ ប្រហែលជារៀងរាល់៤ឬ ៥ម៉ោងសម្រាប់រយៈពេល៦ឬ៨ថ្ងៃចុងក្រោយហើយវាកំពុងបង្កើតភាពលំបាកពិតប្រាកដប្រជាសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
គាត់បន្ថែមដែរថា៖ហើយយើងបានទាក់ទងគ្នាដោយផ្ទាល់ ទំនាក់ទំនងជាប់ជានិច្ចជាមួយនឹងអ៊ុយក្រែនដែលនោះហើយជាអ្វីដែលខ្ញុំនឹងនិយាយអំពីវា ខណៈពេលដែលសកម្មភាពនេះនឹងនៅតែបន្ត។
គួរឲ្យដឹងដែរថាការថ្លែងការណ៍របស់មេដឹកនាំសហរដ្ឋអាមេរិក បានធ្វើឡើងនៅខាងក្រៅយន្តហោះ Air Force One នៅពេលដែលគាត់បានមកដល់ទីក្រុង New Orleans ។ នៅព្រឹកថ្ងៃដដែល ស្នងការគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា ក្រុងគៀវមាន ការគាំទ្រពេញលេញពីសំណាក់ប្លុកអឺរ៉ុបផងដែរសម្រាប់ការវាយលុកនៅតំបន់ Kursk៕
ប្រែសម្រួល៖ស៊ុនលី