ព័ត៌មានអន្តរជាតិ

សមាជិកណាតូ កាន់តែច្រើនបន្ថេមទៀត នាំគ្នាប្រកាសគាំទ្រ ការវាយប្រហារ លើតំបន់ Kursk ដោយអ៊ុយក្រែន

AFP

បរទេស៖យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់ និងអេស្តូនីបានសម្តែងការគាំទ្រ ចំពោះការវាយប្រហារ របស់អ៊ុយក្រែន ទៅលើតំបន់ Kursk របស់រុស្ស៊ី បន្ទាប់ពីប្រមុខគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដូច្នេះមុននេះបន្តិចទៅហើយ។

រដ្ឋាភិបាលក្រុងគៀវ​បាន​បញ្ជូន​ទាហាន​ជាច្រើន​ពាន់​នាក់​ឆ្លងកាត់​ព្រំដែន​រុស្ស៊ី​កាលពី​សប្តាហ៍​មុន​ហើយបើ យោងតាមទីក្រុងមូស្គូ ពួកគេបានរឹបអូសយកភូមិរាប់សិប និងបានកំណត់គោលដៅជនស៊ីវិលដោយមិនរើសអើងនោះទេ។

នាយករដ្ឋមន្ត្រីហ្វាំងឡង់ Petteri Orpo បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Helsinki កាលពីថ្ងៃពុធថា អ៊ុយក្រែនមានសិទ្ធិការពារខ្លួន ហើយវាច្បាស់ណាស់ថាពួកគេអាចធ្វើប្រតិបត្តិការរបស់ពួកគេនៅទីក្រុង Kursk។

នៅក្នុងសន្និសីទជាមួយសមភាគី Estonian របស់គាត់ Kristen Michal ដោយក្នុងនោះលោក Michal ក៏បាននិយាយដែរថា យើងគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹងក្នុងប្រតិបត្តិការផ្សេងគ្នារបស់ខ្លួន ហើយខ្ញុំផ្ទាល់សូមជូនពរឱ្យពួកគេសំណាងល្អ។

នៅព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ក្រុងគៀវមាន សិទ្ធិគ្រប់បែបយ៉ាង ដើម្បីធ្វើសង្គ្រាមក្នុងរបៀបមួយ ដើម្បីធ្វើឲ្យរុស្ស៊ីខ្វិន ក្នុងចេតនា ឈ្លានពាន របស់ខ្លួនប្រកប ដោយប្រសិទ្ធភាពតាម ដែលអាចធ្វើទៅ បានហើយ ខណៈដែលលោក​ក៏​បាន​អះអាង​ដែរ​ថា សកម្មភាព​របស់​រុស្ស៊ី​មាន​ចំណុច​សំខាន់​នៃ​អំពើ​ប្រល័យពូជសាសន៍ ៕

ប្រែសម្រួល៖ស៊ុនលី

To Top