តូក្យូ៖ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី៧៩ នៃការចុះចាញ់របស់ខ្លួន ក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងការចងចាំ ដើម្បីកាន់ទុក្ខអ្នកស្លាប់ក្នុងសង្រ្គាម ដែលបានធ្វើឡើងដោយគ្មាន ការរឹតបន្តឹងទាក់ទងនឹងកូវីដ-១៩ ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ។
ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះចៅអធិរាជ Masako រួមជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងមនុស្សចំនួន ៤,០២៣នាក់ ដែលទាក់ទងនឹងអ្នកដែលត្រូវបាន សម្លាប់បានចូលរួមក្នុងពិធី ដែលឧបត្ថម្ភដោយរដ្ឋាភិបាល ដើម្បីកាន់ទុក្ខដល់បុគ្គលិកយោធាជប៉ុនប្រហែល ៣,១ លាននាក់ និងជនស៊ីវិល ដែលបានស្លាប់នៅក្នុងសង្គ្រាមលោកលើកទី២។

អ្នកចូលរួមបានសង្កេតមើលភាព ស្ងប់ស្ងាត់មួយសន្ទុះនៅពេលថ្ងៃត្រង់ ដែលជាផ្នែកនៃពិធីដែលបានប្រព្រឹត្តទៅ ដោយគ្មានដែនកំណត់លើចំនួនអ្នកចូលរួម និងអនុញ្ញាតឲ្យមានការច្រៀងចម្រៀងជាតិ ជាមួយនឹងការលុបចោលការរឹតបន្តឹង ទាក់ទងនឹងមេរោគឆ្លងកូវីដ-១៩។
លោក គីស៊ីដា ដែលនឹងចុះចេញពីតំណែងជា នាយករដ្ឋមន្ត្រីបន្ទាប់ពីបានប្រកាសថា លោកនឹងមិនឈរឈ្មោះនៅក្នុងការប្រណាំងប្រជែង តំណែងប្រធានគណបក្សសេរីប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចទៀតនោះទេ នៅក្នុងខែកញ្ញា ខាងមុខនេះ។
នៅក្នុងសុន្ទរកថា លោក គីស៊ីដា មិនបាននិយាយអំពីការឈ្លានពាន ក្នុងសម័យសង្រ្គាមរបស់ជប៉ុន នៅក្នុងទ្វីបអាស៊ីនោះទេ ដោយធ្វើតាមគំរូ ដែលបានកំណត់ដោយអ្នកស្នងតំណែងមុនរបស់លោក គឺលោក យូស៊ីហ៊ីដា ស៊ីហ្គា និងលោក ស៊ីនហ្សូ អាបេ៕
ប្រែសម្រួល ឈូក បូរ៉ា
