ព័ត៌មានអន្តរជាតិ

បទវិភាគ​ ៖ ចាត់ទុកប្រវត្តិសាស្ត្រ ជាមេរៀន ទើបអាចឆ្ពោះទៅរកអនាគត

កាលពីថ្ងៃទី១៥ ខែសីហា នៅ៧៩ឆ្នាំមុន ប្រទេសជប៉ុន ប្រកាសសុំចុះចាញ់ ដោយគ្មានលក្ខខណ្ឌ ។ បន្ទាប់ពីឆ្លងកាត់ការតស៊ូ ប្រយុទ្ធបង្ហូរឈាម អស់រយៈពេល១៤ឆ្នាំ ប្រជាជនចិន បានធ្វើពលីកម្មយ៉ាងធ្ងន់ធ្ងរ ហើយទទួលបានជ័យជម្នះដ៏មហិមា នៃការប្រយុទ្ធប្រឆាំងនឹងជប៉ុន ។

ប៉ុន្តែព្រឹកថ្ងៃទី១៥ ខែសីហា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានចូលបច្ច័យដល់ស្តូបយ៉ាស៊ូគូនី ដែលតម្កល់ទុកផ្លាកព្រលឹង នៃអ្នកទោស ថ្នាក់កំពូល នៃសង្គ្រាមលោកលើកទីពីរ ក្នុងនាមជាអគ្គនាយក នៃបក្សសេរីប្រជាធិបតេយ្យ ហើយអ្នកនយោបាយជាច្រើននាក់ ដូចជារដ្ឋមន្ត្រី ការពារជាតិជប៉ុន ជាដើមក៏បានទៅគោរពវិញ្ញានក្ខន្ធនៅស្តូបយ៉ាស៊ូគូនីដែរ ។ តែព្រមពេលជាមួយគ្នានេះ លោក Shimizu Hideo អតីតពលទាហាន នៃកងទ័ពលេខ“៧៣១” នៃកងទ័ពជប៉ុនដែលមានអាយុ៩៤ឆ្នាំ បានទៅដល់ក្រុង Harbin របស់ចិន ដើម្បីសុំខមាលទោស ។

ទង្វើ “សែនខ្មោច” របស់អ្នកនយោបាយជប៉ុន បង្កើតជាការប្រៀបធៀបយ៉ាងច្បាស់ លាស់ជាមួយនឹង សតិសម្បជញ្ញៈពិនិត្យទោស កំហុសរបស់អតីត ពលទាហានជើងចាស់ របស់ជប៉ុន ។ ប្រការនេះនាំឱ្យមជ្ឈដ្ឋានខាងក្រៅ មានការព្រួយបារម្ភយ៉ាងខ្លាំង និងប្រុងប្រយ័ត្នកម្រិតខ្ពស់ ចំពោះប្រតិបត្តិការប្រកបដោយគ្រោះថ្នាក់ របស់ជប៉ុនដែលចង់ស្តារ ចក្រពត្តិនិយមឡើងវិញ ។
ក្នុងដំណើរនៅប្រទេសចិនលើកនេះ លោក Shimizu Hideo បានខមាលទោសនៅចំពោះមុខ “សិលាចារឹកសន្តិភាពនៃការសុំទោសនិងមិនធ្វើសង្គ្រាម” ហើយបានទស្សនាសាលពិព័រណ៍ភស្តុតាងនៃ “កងទ័ពលេខ៧៣១” នៃកងទ័ពជប៉ុន ដែលចូលឈ្លានពានប្រទេសចិន ព្រមទាំងទៅធ្វើការបញ្ជាក់ នៅកន្លែងដូចជាទីតាំងចាស់ នៃកងការពារ ទីសំណល់ចាស់ នៃបន្ទប់ពិសោធន៍វីរុស និងទីតាំងចាស់ នៃបន្ទប់ពិសោធន៍ របួសដោយសារត្រជាក់ខ្លាំងជាដើម ។ កាលនោះ “កងទ័ពលេខ៧៣១” នៃកងទ័ពជប៉ុនដែលចូលឈ្លានពានប្រទេសចិនរបស់លោក Shimizu Hideo គឺជាមហាជំរំនៃកងទ័ពជប៉ុន ដែលគ្រោងរៀបចំ និង ធ្វើសង្គ្រាមវីរុស ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ពួកគេបណ្តុះបាក់តេរីបង្កជំងឺ ធ្វើការវះកាត់មនុស្សរស់ និងធ្វើពិសោធន៍ លើរាងកាយ មនុស្ស ដែលជាទង្វើដ៏សាហាវព្រៃផ្សៃ ។ រយៈពេលជាង៧០ឆ្នាំកន្លងទៅនេះ លោក Shimizu Hideo បានរងទុក្ខបុកម្នេញពីសុបិន្តអាក្រក់ ។ អត្ថន័យនៃដំណើររបស់លោកលើកនេះគឺ ធ្វើជាសក្សីនិងលាតត្រដាង ពីបទឧក្រិដ្ឋដ៏សម្ងាត់នៃ “កងទ័ព៧៣១” និងលាតត្រដាងចេតនាអាក្រក់ របស់ភាគីជប៉ុនដែលចង់បិទបាំង ភស្តុតាងនៃ “កងទ័ព៧៣១”ថែមមួយកម្រិតទៀត ។ នេះមិនត្រឹមតែបានបង្ហាញ ពីសតិសម្បជញ្ញៈបុគ្គលនិងសេចក្តីក្លាហានដ៏ធំធេងរបស់លោកប៉ុណ្ណោះទេ ថែមទាំងក៏ព្រមានមនុស្សមួយចំនួនរបស់ជប៉ុនថា ការពិតជាក់ស្តែងមិនអាចលាក់កំបាំងនោះទេ ហើយទង្វើឧក្រិដ្ឋកម្មក៏មិនត្រូវបានលើកលែងដែរ ។

ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ទើបអាចឆ្ពោះទៅ រកអនាគត ។ ប៉ុន្តែអ្នកផងទាំងពួងបានឃើញថា រាល់ពេលដល់ “ថ្ងៃ១៥សីហា”និងពេលវេលាដ៏សំខាន់ផ្សេងទៀត តែងតែមានអ្នកនយោបាយស្តាំនិយមមួយចំនួនទៅគោរពវិញ្ញានក្ខន្ធនៅស្តូបយ៉ាស៊ូគូនីជាសាធារណៈ ដើម្បីអន្ទងព្រលឹង នៃចក្រពត្តិនិយម ។

ក្រោមការជំរុញ នៃកងកម្លាំងស្តាំនិយម សៀវភៅសិក្សាប្រវត្តិសាស្ត្រជប៉ុនបានលុបចោល ខ្លឹមសារអំពីសង្គ្រាមឈ្លានពានចិន ដោយចេតនា ហើយបកស្រាយសង្គ្រាមឈ្លានពានចិន និងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing ជាដើមទៅជា “សង្គ្រាមរវាងជប៉ុននិងចិន”និង “ហេតុការណ៍ក្រុង Nanjing ” ។ អំពីរឿងនេះ លោក Shimizu Hideo បានរិះគន់ថា សង្គ្រាម គឺសោកនាដកម្មខ្លាំងណាស់ ប៉ុន្តែអាកប្បកិរិយារបស់អាជ្ញាធរជប៉ុន គួរឱ្យគេខឹងសម្បារ ពោល គឺមិនត្រឹមតែបដិសេធយ៉ាងខ្លាំងអំពីវត្តមាននៃ “កងទ័ព ៧៣១”ប៉ុណ្ណោះទេ ហើយអ្នកនយោបាយមួយចំនួន គ្មានការគោរព ចំពោះការពិតជាក់ស្តែងប្រវត្តិសាស្ត្រនិងការពិនិត្យកំហុសចំពោះទំនួលខុសត្រូវលើសង្គ្រាមទាល់តែសោះ ។

ពិភពលោកបច្ចុប្បន្ននេះ គឺអសន្តិភាពណាស់ បណ្ដាប្រទេសអាស៊ីប្រាថ្នាចង់បានសន្តិភាពនិងស្ថិរភាព ។ បើចង់ដើរបកត្រឡប់ទៅប្រវត្តិសាស្ត្រវិញ នោះប្រជាជននៅទីនេះ គឺច្បាស់ជាមិនទទួលយកមុនគេ ។ អ្នកនយោបាយមួយចំនួនរបស់ជប៉ុនចាំបាច់ត្រូវស្គាល់ឱ្យច្បាស់ថា មានតែចាត់ទុកប្រវត្តិសាស្ត្រ ជាមេរៀន ពិនិត្យកំហុស យ៉ាងស៊ីជម្រៅ ទៅលើប្រវត្តិសាស្ត្រឈ្លានពាន ចក្រពត្តិនិយម និងប្រកាន់ខ្ជាប់ “រដ្ឋធម្មនុញ្ញសន្តិភាព” ទើបអាចលាង ជម្រះស្នាមប្រឡាក់ ក្នុងប្រវត្តិសាស្ត្រ ។ ការបំភ្លៃនិងបិទបាំង បទឧក្រិដ្ឋកម្មឈ្លានពានណាមួយ រមែងតែបរាជ័យនៅចំពោះមុខការពិត វាមុខជានឹងរងការ ធ្វើពហិការ យ៉ាងដាច់ខាតពីកម្លាំង យុត្តិធម៌ជាមិនខាន ៕

To Top