ព័ត៌មានអន្តរជាតិ

លោក Biden អំពាវនាវ សុំឲ្យមានការបោះឆ្នោត សាជាថ្មីនៅវេណេស៊ុយអេឡា

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិកលោក Joe Biden បាននិយាយថា លោកគាំទ្រប្រទេសវេណេ ស៊ុយអេឡា ក្នុងការរៀបចំការបោះឆ្នោតជុំថ្មី ខណៈដែលប្រទេសមួយចំនួន បានច្រានចោលលទ្ធផល នៃការបោះឆ្នោត ចុងក្រោយនៅក្នុង ប្រទេសអាមេរិក ខាងត្បូងនេះហើយជាការឆ្លើយតប រដ្ឋាភិបាលទីក្រុង Caracasបានចោទប្រកាន់ គាត់ពីបទធ្វើអន្តរាគមន៍ ក្នុងកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា។

ប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro បានឈ្នះការបោះឆ្នោត ជាប្រធានាធិបតី របស់ប្រទេសនេះជាផ្លូវការ កាលពីខែមុន ដោយទទួលបានការកាន់ តំណែងអាណត្តិជាលើកទី៣របស់គាត់។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលប្រទេសមួយចំនួនដូចជារុស្ស៊ី ចិន និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ Caracas បានអបអរសាទរចំពោះជ័យជំនះរបស់គាត់ គណបក្សប្រឆាំងវេណេស៊ុយអេឡា រដ្ឋអាមេរិកឡាទីនភាគច្រើន និងប្រទេស G7 បានបដិសេធមិនទទួលស្គាល់លទ្ធផលនេះ ដោយបង្ហាញ ការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុចរិតភាពនៃ ដំណើរការបោះឆ្នោត។

មន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ការបោះឆ្នោតត្រូវបានឈ្នះ ដោយគូប្រជែងសំខាន់របស់លោក Maduro ដែលជាឥស្សរជនប្រឆាំងគាំទ្រដោយលោកខាងលិច លោក Edmundo Gonzalez ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថែមទាំងបានកត់ត្រាថា សេតវិមានបានថែមទាំងទទួលស្គាល់លោក Gonzalez ឯណោះទេជាផ្លូវការថា ជាប្រធានាធិបតី ជាប់ឆ្នោតរបស់វេណេស៊ុយអេឡា៕

ប្រែសម្រួល៖ស៊ុនលី

To Top