អ្នកនាំពាក្យរដ្ឋបាល ឆ្មាំសមុទ្រចិន បានថ្លែងសុន្ទរកថាអំពីរឿង ដែលនាវាឆ្មាំសមុទ្រ ហ្វីលីពីន បំពានចូលថ្មប៉ប្រះទឹក Ren'ai ដោយខុសច្បាប់ ។
លោកGanYu អ្នកនាំពាក្យរដ្ឋបាលឆ្មាំ សមុទ្រចិន បានថ្លែងថា នៅវេលាប្រហែលម៉ោង៦ ថ្ងៃទី១៩ខែសីហា បន្ទាប់ពីការបំពាន ចូលលំហទឹក នៅក្បែរថ្មប៉ប្រះទឹក XianBin នៃប្រជុំកោះ NanSha ប្រទេសចិន ដោយខុសច្បាប់ ហើយត្រូវរងការរាំងខ្ទប់ នាវាឆ្មាំសមុទ្រហ្វីលីពីន លេខ៤៤១០ បានបំពានចូលលំហទឹក នៅក្បែរថ្មប៉ប្រះទឹក Ren’aiនៃប្រជុំកោះNanSha ប្រទេសចិន ដោយខុសច្បាប់ម្តងទៀត ដោយមិនអើពើនឹងការ ព្រមានជាច្រើន លើកនិងការហាម មិនឱ្យបើកចូល ។ ឆ្មាំសមុទ្រចិន បានចាត់វិធានការ គ្រប់គ្រងចំពោះនាវាហ្វីលីពីន ដែលបង្ករឿង ហេតុតាមផ្លូវច្បាប់ ។
ភាគីហ្វីលីពីនបានបង្ករឿង ហេតុម្តង ហើយម្តងទៀត ដែលបានល្មើស នឹងការរៀបចំចាត់ចែង ជាបណ្តោះអាសន្ន រវាងភាគីទាំងពីរចិន និងហ្វីលីពីនស្តីពីការ ផ្តល់សម្ភារៈ ប្រើប្រាស់ជាប្រចាំថ្ងៃ ដល់នាវាដែលទុកចោល ដោយខុសច្បាប់ នៅថ្មប៉ប្រះទឹកRen’ai ដែលជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរ នូវអធិបតេយ្យភាព របស់ចិន ក៏ដូចជាបំផ្លាញយ៉ាងធ្ងន់ធ្ងរ នូវសន្តិភាពនិង ស្ថិរភាពក្នុងតំបន់ ។ យើងដាស់តឿន ឱ្យភាគីហ្វីលីពីនបញ្ឈប់ភ្លាម នូវទង្វើរំលោភសិទ្ធិនិងបង្កហេតុ បើពុំនោះសោត ហ្វីលីពីន នឹង ត្រូវរ៉ាប់រងផលវិបាកទាំងអស់ ដែលបណ្តាលមកពីរឿងនេះ៕