ព័ត៌មានអន្តរជាតិ

វិដេអូបង្ហាញអំពី ការចាប់ពង្រត់ជនជាតិរុស្ស៊ី ដោយយោធាអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងយោធាអ៊ុយក្រែន​ជាច្រើន​នាក់ ​ដែល​បាន​ចូលរួម​ក្នុង​ការ​វាយ​ប្រហារ ​ឆ្លង​ព្រំដែន​របស់​ក្រុង​គៀវ​លើ​ក្រុង​ Kursk បាន​សារភាព​ថា​បាន​ជួយ​ដឹក​ជន​ស៊ីវិល​រុស្ស៊ី​ទៅ​កាន់​ ទីតាំង​ដែល​មិន​ស្គាល់ពិតមែន។

ការលាតត្រដាងនេះបានកើតឡើង ជាមួយនឹងកងកម្លាំងនៃ កងទ័ពដែលបានចុះចាញ់ ឬត្រូវបានចាប់ខ្លួនក្នុង អំឡុងពេលការលុកលុយ ត្រូវបានបង្ហាញជាមួយនឹងភស្តុតាងវីដេអូ ពីកាមេរ៉ារាងកាយរបស់ពួកគេផងដែរ។

ខ្សែអាត់វីដេអូនេះបង្ហាញពីក្រុមសកម្មប្រយុទ្ធ អ៊ុយក្រែនប្រដាប់ដោយប្រដាប់អាវុធ ដែលកំពុងអមដំណើរបុរសជនជាតិរុស្សី ដែលខ្លះត្រូវបានវាយដំ បិទភ្នែក និងចងដៃពីផ្ទះឯកជន ហើយរុញពួកគេចូលទៅក្នុងឡាន ដឹកទំនិញដោយបង្ខំជាដើមផង។

ពួកគេត្រូវបានគេជឿថាជាជនស៊ីវិល ដែលត្រូវបានចាប់នៅក្នុងភូមិ Goncharovka ចម្ងាយប្រហែល៨គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ីនិងអ៊ុយក្រែន។

ក្នុងអំឡុងពេលសួរដេញដោល ឈ្លើយសឹកជនជាតិអ៊ុយក្រែនត្រូវបាន សួរឱ្យលម្អិតអំពីវីដេអូ និងពន្យល់ថាតើពួកគេផ្ទុកអ្វីនៅលើរថយន្ត និងមូលហេតុអ្វីផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top