ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ឥណ្ឌូនេស៊ី ចាប់ផ្តើមរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួន នៅមុនពេលបញ្ចប់អាណត្តិ គ្រប់គ្រងប្រទេស នៅក្នុងរយៈពេល២ខែ ខាងមុខនេះ

AFP

ហ្សាការតា៖ នៅព្រឹកថ្ងៃចន្ទនេះ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានរុះរើគណៈរដ្ឋមន្ត្រីរបស់គាត់ នៅក្នុងរយៈពេល២ខែមុនពេល ដែលចាកចេញពីការិយាល័យប្រធានាធិបតី ។
លោក Widodo បានជ្រើសតាំង Supratman Andi Agtas អ្នកនយោបាយមកពីគណបក្ស Gerinndra ជាឲ្យធ្វើជារដ្ឋមន្ត្រី ក្រសួងច្បាប់ និង សិទ្ធិមនុស្ស ជំនួសលោក Yasonna Laoly ដែលបានកាន់តំណែង អស់រយៈពេល១០ឆ្នាំមកនេះ ។

លោក Arifin Tasrif ត្រូវបានដកចេញពីតំណែង ជារដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ ។ លោកត្រូវបានជំនួស ដោយលោក Bahlil Lahadalia ដែលជារដ្ឋមន្ត្រីក្រសួងវិនិយោគកាលពីមុន ។

រដ្ឋមន្ត្រីថ្មីនៃការវិនិយោគគឺ Rosan Perkasa Roeslani  ដែលពីមុនជាអនុរដ្ឋមន្ត្រីនៃសហគ្រាសរដ្ឋ ។

លោក Widodo ក៏បានតែងតាំង Angga Raka Prabowo ដែលជាអ្នកនយោបាយមួយរូបទៀត មកពីគណបក្ស Gerindra ធ្វើជាអនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មានផងដែរ ។

គេបានដឹងថា លោក Widodo នឹងបញ្ចប់អាណត្តិ របស់គាត់នៅក្នុងខែតុលា ហើយត្រូវបានជំនួសដោយ Prabowo Subianto ដែលជាអ្នកឈ្នះការបោះឆ្នោត ប្រធានាធិបតី ដែលបានធ្វើឡើង នៅក្នុងខែកុម្ភៈឆ្នាំ២០២៤នេះ ហើយក៏ជាប្រធានគណបក្ស Gerindra ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top