ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ របស់CGTN ៖ អ្នកផ្តល់បទ សម្ភាស៍ ទូទាំងពិភពលោក ថ្កោលទោស ចំពោះកងទ័ពអាមេរិក ដែលប្រព្រឹត្តិសកម្មភាព រំលោភផ្លូវភេទ ជាប្រព័ន្ធ ដែលជាន់ឈ្លី សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

កងទ័ពអាមេរិក ត្រូវបានលាតត្រដាង ពីរឿងអាស្រូវរំលោភផ្លូវ ភេទម្តងទៀត ប៉ុន្តែចំនួនរឿងអាស្រូវ ដែលប៉ាន់ប្រមាណ ដោយក្រសួងការពារជាតិអាមេរិក គឺមិនដល់ពាក់កណ្តាល នៃរឿងអាស្រូវ ដែលត្រូវបានលាតត្រដាងផង ! តាមការស្ទង់មតិ របស់បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិត នៅទូទាំងពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាស៍ចំនួន៨៨.៩៥ភាគរយ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដែលជួរទ័ពអាមេរិក ស្ថិតមានបាតុភូតរំលោភ សិទ្ធិមនុស្ស ជាប្រព័ន្ធ ដែលក្នុងនោះរួមមាន ការរំលោភផ្លូវភេទជាដើម ។

តាមការស្ទង់មតិឱ្យដឹងថា អ្នកផ្តល់បទសម្ភាស៍ចំនួន៩៤.៩ភាគរយ បានអំពាវនាវឱ្យធ្វើការស៊ើបអង្កេត ដោយឯករាជ្យ ចំពោះហេតុការណ៍ រំលោភផ្លូវភេទ របស់កងទ័ពអាមេរិក ដើម្បីធានាបាន នូវភាពបើកចំហនិងយុត្តិធម៌។

ក្រៅពីក្នុងជួរទ័ពអាមេរិក នៅមូលដ្ឋានយោធារបស់កងទ័ពអាមរិកនៅឯបរទេសដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម ក៏កើតមានហេតុការណ៍ រំលោភផ្លូវភេទ ជាបន្តបន្ទាប់ផងដែរ ហើយជន ល្មើសតែងតែគេចផុត ពីការដាក់ទណ្ឌកម្ម តាមផ្លូវច្បាប់ ដែលបណ្តាល ឱ្យមហាជន នៃប្រទេសពាក់ព័ន្ធមិន ពេញចិត្តយ៉ាងខ្លាំង ។ នៅក្នុងការស្ទង់មតិលើកនេះ មានអ្នកផ្តល់បទសម្ភាស៍ចំនួន៩៣.៧៤ភាគរយ បានយល់ឃើញថា នេះគឺជាការបង្ហាញ ពីអនុត្តរភាពម្តងទៀត របស់អាមេរិក ។ អ្នកផ្តល់បទសម្ភាស៍ចំនួន៩២.៣១ភាគរយបញ្ចេញមតិថា ការលាតត្រដាងពីរឿង អាស្រូវរំលោភ ផ្លូវភេទម្តងហើយម្តងទៀត នៃកងទ័ពអាមេរិកកំពុងពន្លឿន ការបំផ្លាញកេរ្តិ៍ឈ្មោះអន្តរជាតិរបស់អាមេរិក៕

To Top