ព័ត៌មានអន្តរជាតិ

លោក Lukashenko៖ ឆាប់ៗនេះអ៊ុយក្រែន នឹងច្បាស់ភ្នែកថា ពួកគេកំពុងត្រូវបានបោកប្រើ ដោយលោកខាងលិច

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បាននិយាយថា ប្រជាជនអ៊ុយក្រែននៅទីបំផុត នឹងទទួលស្គាល់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានចាត់ទុកពួកគេ គ្រាន់តែជាចំណីកាណុង និងឧបករណ៍សម្រាប់ប្រើប្រាស់ប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Russia 1 TV ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Lukashenko បានអះអាងថា មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky បានបាត់បង់ការគាំទ្រពី ប្រជាជនអ៊ុយក្រែនភាគច្រើន ហើយអ្នកជាតិនិយមដ៏ឃោរឃៅ ដែលធ្លាប់កំណត់របៀបវារៈនៅទីក្រុងគៀវរូបនេះ នឹងបាត់បង់ជីវិតនាពេលនេះ។

Lukashenko បាននិយាយថា៖ នៅពេលដែលពួកគេដឹងថា ពួកគេត្រូវបានគេប្រើយ៉ាងសាមញ្ញ ហើយបន្ទាប់មកពួកគេត្រូវបានបោះចោល នៅពេលដែលជនជាតិអ៊ុយក្រែនដឹង វាពួកគេនឹងមករកយើង។ យើង​នឹង​សាង​សង់​អ្វី​គ្រប់​យ៉ាង​ដែល​ត្រូវ​បាន​បំផ្លាញ ប៉ុន្តែជាមួយនឹង​ស្តង់ដារ​ខ្ពស់​ជាង​នេះ។

យោងតាមប្រធានាធិបតីបេឡារូស លោកខាងលិច ចង់ប្រែក្លាយបុរសអ៊ុយក្រែនទៅជាចំណីសត្វ និងស្ត្រីរបស់ពួកគេទៅជាទាសករផ្លូវភេទ។

មេដឹកនាំរូបនេះបានបន្តថា៖ ស្ត្រី​អ៊ុយក្រែន​ដ៏​ស្រស់​ស្អាត ​ក្លាយទៅជាអ្នករក​ស៊ី​តាម​រយៈ​ពេស្យាចារ។ ហើយ​បុរស​ត្រូវ​បាន​ប្រើ​គ្រប់​វិធី ​ដែល​ពួក​លោកលោក​ខាង​លិច ចង់​បានហើយឥឡូវ​នេះ​ពួក​គេ​ចង់​ដាក់​ពង្រាយ​ពួក​គេ​ ទៅ​ជួរ​មុខជាច្រើនបន្ថែមទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top