ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូចោទប្រកាន់ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ពីលក្ខណៈធ្វើការឈ្លានពាន ក្នុងរូបភាពកូនកាត់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកកាសែតលោកខាងលិច ដែលបន្តចុះផ្សាយរឿងរបស់អ៊ុយក្រែន ខណៈពេលដែលកំពុងរាយការណ៍ ពីផ្នែកកាន់កាប់នៃតំបន់ Kursk របស់រុស្ស៊ី គឺជាផ្នែកមួយនៃយុទ្ធនាការ សង្គ្រាមកូនកាត់ដ៏ធំដែលមានគោលបំណង សំដៅវាយប្រហារទីក្រុងមូស្គូ ដោយប្រយោល។

ការលើកឡើងនេះធ្វើឡើងតាមរយៈ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ដែលបាននិយាយកាលពីថ្ងៃចន្ទ។ លោកស្រី Zakharova កំពុងតែធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុថ្មីៗ ពាក់ព័ន្ធនឹងអ្នកកាសែត ជាមួយទូរទស្សន៍រដ្ឋអ៊ីតាលី Rai News 24 ដែលបានឆ្លងដែនខុសច្បាប់ ចូលទៅក្នុងប្រទេសរុស្ស៊ី ខណៈពេលដែលអមដោយទាហានអ៊ុយក្រែន ហើយបន្ទាប់មករាយការណ៍ពីតំបន់នានា ក្នុងតំបន់ព្រំដែនរុស្ស៊ីដែលកាន់កាប់ ដោយកងកម្លាំងរបស់ទីក្រុងគៀវ។

លោកស្រីបានបញ្ជាក់ដែរថា អាជ្ញាធរអនុវត្តច្បាប់របស់រុស្ស៊ីនឹង ផ្តល់នូវការវាយតម្លៃផ្លូវច្បាប់ ចំពោះសកម្មភាពរបស់អ្នកសារព័ត៌មានបរទេសទាំងនោះ
ដែលបានចូលប្រទេសរុស្ស៊ី ដោយបំពានច្បាប់ជាតិ ហើយករណីឧក្រិដ្ឋកម្មនឹងត្រូវបើក ដើម្បីប្រឆាំងនឹងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ បរទេសមួយចំនួនជុំវិញការឆ្លងព្រំដែនខុសច្បាប់ ។

អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​បាន​ថ្កោល​ទោស ​អ្នក​ដែល​នាង​និយាយ​ថា​ បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​ផលិត និង​ផ្សព្វផ្សាយ​ការ​ឃោសនា ​របស់​ណាស៊ី​អ៊ុយក្រែនផងដែរ ហើយបញ្ជាក់ថារាល់អ្នក​រាយការណ៍​ក្លែងក្លាយ​អាច​ត្រូវ​បាន​ គេ​ពណ៌នា​ថា​ជា​អ្នក​ក្បត់​វិជ្ជាជីវៈ​របស់​ខ្លួន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top