ព័ត៌មានអន្តរជាតិ

លោក Zelensky ចេញមកបញ្ជាក់អំពី គោលបំណងនៃ ការលុកលុយតំបន់ Kursk

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បាននិយាយថា អ៊ុយក្រែនមានបំណងបង្កើត តំបន់ការពារ នៅលើដីរុស្ស៊ី និងធ្វើឱ្យខូចខាតផ្នែកយោធា និងសេដ្ឋកិច្ចតាមរយៈការលុកលុយ របស់ខ្លួនចូលទៅក្នុងតំបន់ Kursk ។

នៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយ កាលពីថ្ងៃអាទិត្យលោក Zelensky បានសាទរចំពោះអង្គភាពអ៊ុយក្រែន ដែលចូលរួមដោយផ្ទាល់ជាមួយកងកម្លាំងរុស្ស៊ី។ ប្រតិបត្តិការនៅតំបន់ Kursk បានអនុញ្ញាតឱ្យទីក្រុងគៀវ ជំរុញ មូលនិធិផ្លាស់ប្តូរ របស់ខ្លួន ដោយសំដៅទៅលើអ្នកទោសសង្គ្រាមរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីខែមុនថា ចំនួនឈ្លើយសឹកដែលភាគីទាំងពីរកាន់កាប់គឺ ៥ទល់នឹង១ ជាការពេញចិត្តរបស់រុស្ស៊ីប៉ុន្តែ អ៊ុយក្រែន​បាន​អះអាង​ថា​បាន​ចាប់​អ្នក​ទោស​ឆ្មាំ​ព្រំដែន​រុស្ស៊ី​រាប់​សិប​នាក់ ​ក្នុង​អំឡុង​ពេល​ដំណាក់​កាល​ទី​មួយ ​នៃ​ការ​វាយលុក​ក្នុង​តំបន់ Kursk។

ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kirill Budanov បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុងគៀវនឹងបន្តផ្តល់អាទិភាព ដល់ការវិលត្រឡប់មកវិញនៃ អ្នកការពារក្នុងតំបន់ Azovstalសម្រាប់ការដោះដូរ អ្នកទោសនាពេលអនាគត។

គួរឲ្យដឹងដែរថាមេដឹកនាំរូបនេះ បានធ្វើការសំដៅទៅលើសមាជិក នៃកងវរសេនាធំ neo-Nazi Azov ដ៏ល្បីល្បាញដែលបានបង្កប់ នៅក្នុងកងទ័ពអ៊ុយក្រែនហើយ ដែលមនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួនក្នុងខែឧសភា ឆ្នាំ ២០២២នៅទីក្រុង Mariupol ជាកន្លែងដែលពួកគេបានប្រើអាវុធ របស់សូវៀតធ្វើជាមូលដ្ឋានដ៏រឹងម៉ាំ របស់ពួកគេនោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top