ព័ត៌មានអន្តរជាតិ

លោក​ Lavrov ចោទលោកខាងលិច ពីរបៀប ដែលពួកគេធ្វើការ ដូចជាក្មេងបៀមដៃ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergey Lavrov បាននិយាយថា មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky នឹងមិនវាយប្រហារតំបន់ Kursk របស់រុស្ស៊ីទេ លុះត្រាតែលោកមានបញ្ជា ផ្ទាល់ពីសហរដ្ឋអាមេរិក។

ថ្លែងទៅកាន់អ្នកកាសែតរុស្ស៊ី Pavel Zarubin កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសរូបនេះបាននិយាយថា ជម្លោះអ៊ុយក្រែនជាយូរមកហើយ ការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបដិសេធការទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ទីក្រុងគៀវបាន វិវត្ត ពីការអះអាងថា ខ្លួនមិនមានអ្វី ដែលត្រូវធ្វើជាមួយពួកគេ ដើម្បីចោទប្រកាន់មេបញ្ជាការយោធាអ៊ុយក្រែនថា មិនគោរពតាមបញ្ជាទៅវិញ។

លោកLavrov បាននិយាយថា៖ស្តាប់ពាក្យទាំង នេះហើយខ្ញុំគិតថាវាគ្រាន់តែជាការនិយាយបែបកូនក្មេងបៀមដៃប៉ុណ្ណោះ ។ មនុស្សគ្រប់គ្នាយល់យ៉ាងច្បាស់ថា លោកZelensky នឹងមិនសម្រេចចិត្តលើរឿងនេះទេ ប្រសិនបើសហរដ្ឋអាមេរិក មិនបានណែនាំគាត់ឱ្យធ្វើនោះ ។

កាលពីសប្តាហ៍មុន ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងជាអតីតលេខាធិការក្រុមប្រឹក្សាសន្តិសុខ លោក Nikolay Patrushev ក៏បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានដើរតួនាទីក្នុងការលុកលុយរបស់ទីក្រុងគៀវ ដោយថ្លែងក្នុងបទសម្ភាសន៍ជាមួយ Izvestia ថា ៖ការអះអាងរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ចំពោះការមិនចូលរួមនៅក្នុងសកម្មភាពរបស់គៀវ នៅក្នុងតំបន់ Kursk មិន​ត្រូវ​គ្នា​នឹង​ការ​ពិតនោះឡើយ។

ទីក្រុងគៀវ​បាន​បើក​ការ​លុកលុយ​ចូល ​ក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ជិត២​សប្តាហ៍​មុន​តាម​សេចក្តីរាយការណ៍​ថា​បាន​ដាក់ពង្រាយ​ទាហាន​ជាង១០,០០០នាក់​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​ដែល​ផ្គត់ផ្គង់ ​ដោយ​លោកខាងលិច​។ Zelensky បាននិយាយថា គោលបំណងនៃការវាយប្រហារនេះគឺដើម្បីបង្កើត តំបន់ការពារ នៅក្នុងប្រទេសរុស្ស៊ី និងធ្វើឱ្យខូចខាតផ្នែកយោធា និងសេដ្ឋកិច្ចលើប្រទេសរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top