ហាណូយ ៖ វៀតណាម កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការនាំចេញ ផលិតផលបសុសត្វរបស់ខ្លួន ដោយកំណត់គោលដៅ តម្លៃចន្លោះពី ១-១,៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥។
យោងតាមក្រសួងបានឱ្យដឹងថា ប្រទេសវៀតណាម បាននាំចេញផលិតផល បសុសត្វមានតម្លៃ ២៤០លានដុល្លារ នៅក្នុងឆមាសទីមួយ នៃឆ្នាំនេះ។
ផលិតផលសាច់កែច្នៃកញ្ចប់ ដោយមានសាច់ជ្រូកស្រស់ ត្រជាក់ និងក្លាសេជាដើម។ សាច់មាន់កែច្នៃរបស់វៀតណាមបានចូលក្នុងប្រទេសជប៉ុន ហុងកុងរបស់ចិនរួចហើយ ប្រទេសចំនួនប្រាំក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី និងម៉ុងហ្គោលី។
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានទទួលជ័យជម្នះយ៉ាងសំខាន់ រួមទាំងអាជ្ញាប័ណ្ណនាំចេញ ផលិតផលទឹកដោះគោ និងសំបុកបក្សី ទៅកាន់ប្រទេសចិន នេះបើយោងតាមនាយកដ្ឋាន សុខភាពសត្វរបស់វៀតណាម។
អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ វៀតណាមលោក Phung Duc Tien បានឲ្យដឹងថា វិស័យកសិកម្ម មានគោល បំណងអភិវឌ្ឍន៍ឧស្សាហកម្ម បសុសត្វយ៉ាងទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ដែលសម្របខ្លួនទៅនឹងការ ប្រែប្រួលអាកាសធាតុ តាមរយៈឧស្សាហូបនីយកម្ម និងទំនើបកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា