ព័ត៌មានអន្តរជាតិ

លោក Biden ហៅលោក Trump ថា ជាមនុស្សបរាជ័យ ឬ​ the loser

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អតីតប្រធានាធិបតី Donald Trump គឺបាននិយាយខុសទាំងអស់ នៅក្នុងការអះអាង របស់គាត់ដែរថា សហរដ្ឋអាមេរិក កំពុងធ្លាក់ដាំក្បាល ចុះនៅពេលនេះ ។ នេះបើយោងទៅតាមអ្វីដែលមេដឹកនាំ អាមេរិកបច្ចុប្បន្នលោក Joe Biden បានប្រាប់សមាជិកបក្ស របស់គាត់កាលពីថ្ងៃចន្ទ។

លោក Biden បាន​ការពារ​កំណត់ត្រា​ នៃ​រដ្ឋបាល​របស់​លោក ដែល​គូប្រជែង​ខាង​គណបក្ស ​សាធារណរដ្ឋ​របស់​លោក​បាន​ចោទ​ប្រកាន់​ថា​បាន​បង្វែរ ​ប្រទេស​អាមេរិក​ ទៅ​ជា​ប្រទេស​បរាជ័យ​ នៅឯ​សន្និបាត​ជាតិ​ ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង Chicagoទៅវិញ ។

គាត់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីគាំទ្របេក្ខភាព អនុប្រធានាធិបតី Kamala Harris ដែលត្រូវបានតែងតាំង ឱ្យឈរឈ្មោះ ជាប្រធានាធិបតី បន្ទាប់ពីលោក Biden បានដកខ្លួនចេញពីការប្រណាំង ប្រជែងកាលពីខែមុន ក្រោមសម្ពាធផ្ទៃ ក្នុងគណបក្សខ្លាំងពេក ។

លោក Biden បាននិយាយ អំពីវោហាសាស្ត្រ របស់លោក Trump បែបនេះថា ៖សារដែលលោក Trump បានផ្ញើនៅជុំវិញ ពិភពលោក នៅពេល ដែលគាត់និយាយ អំពីសហរដ្ឋអាមេរិក ជាប្រទេសបរាជ័យ” ។ គាត់និយាយថាយើងចាញ់ ប៉ុន្តែតាមពិត គាត់នោះទេដែលជាអ្នកបរាជ័យ គាត់ពិតជាខុសខ្លាំងណាស់។

គួរឲ្យដឹងដែរថា កន្លងមកលោក Trump ក៏ធ្លាប់បានហៅលោក Biden ថាជាមេដឹកនាំទន់ខ្សោយ ដែលមិនត្រូវបានគោរព ដោយសមភាគីបរទេសរបស់គាត់ ហើយលោក Bidenគឺជាបុគ្គល ដែលខ្វះសមត្ថភាព ធ្វើជាប្រធានាធិបតី៕

ប្រែសម្រួល៖ស៊ុនលី

To Top