ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ឆ្លើយតបនឹងរឿង ដែលហ្វីលីពីន បំពានចូលថ្មប៉ប្រះទឹកXianbin ថា ប្រទេសចិន នឹងបន្តចាត់វិធានការ យ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់ !

ថ្ងៃទី ១៩ ខែសីហា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា នៅថ្ងៃទី ១៩ ខែសីហា នាវាឆ្មាំសមុទ្រពីរគ្រឿង របស់ប្រទេសហ្វីលីពីន បានបំពានចូលថ្មប៉ប្រះទឹកXianbin តើភាគីចិន មានអត្ថាធិប្បាយ យ៉ាងណា ចំពោះរឿងនេះ ?

លោកស្រី Mao Ning បានថ្លែងថា នៅថ្ងៃទី ១៩ ខែសីហា នាវាឆ្មាំសមុទ្រពីរគ្រឿង របស់ប្រទេសហ្វីលីពីន បានបំពានចូលលំហសមុទ្រ ក្បែរថ្មប៉ប្រះទឹកXianbin នៃប្រជុំកោះ Nansha ដោយគ្មានការអនុញ្ញាត ពីរដ្ឋាភិបាលចិន ថែមទាំងមិនអើពើ ពីការដាស់តឿន និងការព្រមានរបស់នាវាឆ្មាំសមុទ្រ ហើយមានចេតនា បើកបំបុកនាវា អនុវត្តច្បាប់របស់ឆ្មាំសមុទ្រចិន ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះករណីនាវាបុកគ្នា ។ អនុលោមតាមច្បាប់ចិន និងច្បាប់អន្តរជាតិ ឆ្មាំសមុទ្រចិន បានចាត់វិធានការដ៏ចាបាច់ ចំណាត់ការរបស់ចិនគឺសមហេតុផល ប្រកបដោយភាពជំនាញនិងស្របច្បាប់ ។

លោកស្រី Mao Ning បានគូសបញ្ជាក់ថា ថ្មប៉ប្រះទឹកXianbin ជាចំណែកមួយ នៃប្រជុំកោះ Nansha ដែលជាទឹកដីមាន ស្រាប់របស់ប្រទេសចិន និងជាថ្មប៉ប្រះទឹក គ្មានមនុស្សរស់នៅ ។ ភាគីហ្វីលីពីនចាត់បញ្ជូននាវាឆ្មាំសមុទ្រ ឱ្យបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកXianbin ប៉ុនប៉ងដឹកជញ្ជូន សម្ភារៈឱ្យនាវាឆ្មាំសមុទ្រហ្វីលីពីនដែលឈរចោលនៅក្បែរថ្មប៉ប្រះទឹកXianbin ដើម្បីសម្រេចបាន នូវការស្ថិតនៅក្នុងរយៈពេលយូរ ។ ទង្វើរបស់ហ្វីលីពីន បែបនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរ ដល់អធិប្បតេយ្យភាពចិន បានល្មើសយ៉ាងធ្ងន់ធ្ងរ នូវការកំណត់នៃសេចកី្តប្រកាស ប្រតិបតិ្តសមុទ្រចិនខាងត្បូង បានបំផ្លាញដល់សន្តិភាព និងសន្តិសុខនៃសមុទ្រចិនខាងត្បូង ។ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះរឿននេះ ហើយនឹងបន្តចាត់វិធានការ យ៉ាងខ្លាំងក្លានិងម៉ឺងម៉ាត់ ដើម្បីគាំពារអធិបតេយ្យភាពទឹកដីនិង សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ក៏ដូចជាគាំពារភាពម៉ឺងម៉ាត់ នៃសេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិន ខាងត្បូងផងដែរ ៕

To Top