ព័ត៌មានអន្តរជាតិ

ការ​ដាក់បញ្ជាជម្លៀស ​របស់អ៊ីស្រាអែល បង្កការរារាំង​ប្រតិបត្តិការ ​ផ្តល់​ជំនួយ ​នៅ​តំបន់ហ្គាហ្សា

Xinhua
" "

យូអិន៖ បទបញ្ជាជម្លៀសចុងក្រោយ របស់អ៊ីស្រាអែល សម្រាប់តំបន់ហ្គាហ្សា កំពុងរារាំងចលនានៃប្រតិបត្តិការជំនួយ ដែលបានរារាំងរួចទៅហើយ ដោយការចូលប្រើប្រាស់មានកំណត់ ការខ្វះខាតប្រេងឥន្ធនៈ និងបញ្ហាប្រឈមដទៃទៀត។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា បញ្ហាប្រឈមនៃអរិភាពឥតឈប់ឈរ និងការបញ្ជាជម្លៀស ម្តងហើយម្តងទៀត បានរារាំងប្រតិបត្តិការជំនួយ។

" "

OCHA បានឲ្យដឹងថា បទបញ្ជាជម្លៀសចុងក្រោយ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍សម្រាប់ផ្នែកខ្លះនៃទីក្រុង Deir al Balah រួមមានផ្នែកនៃផ្លូវ Salah ad Din ដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់ សម្រាប់បេសកកម្មមនុស្សធម៌។

" "

ការិយាល័យ​បាន​ឲ្យដឹងថា​ «​នេះ​បាន​ធ្វើ​ឲ្យ​បុគ្គលិក​ជំនួយ​ស្ទើរ តែ​មិន​អាច​ធ្វើ​ដំណើរ​ តាម​ផ្លូវ​សំខាន់​នេះ​បាន ផ្លូវឆ្នេរសមុទ្រមិនមែនជាជម្រើស ដែលអាចសម្រេចបាននោះទេ ។ ឆ្នេរនៅតាមបណ្តោយផ្លូវនេះ ឥឡូវនេះមានមនុស្ស កកកុញជាមួយនឹង ជម្រកបណ្តោះអាសន្ន សម្រាប់ប្រជាជន ប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅ”។

OCHA បានឲ្យដឹងថា ជាលទ្ធផល ចលនាក្បួននៅតាមបណ្តោយផ្លូវមាត់សមុទ្រ មានភាពយឺតយ៉ាវខ្លាំង ហើយការផ្គត់ផ្គង់ និងសេវាកម្មសំខាន់ៗ ដូចជាការដឹកជញ្ជូនទឹក មិនបានទៅដល់មនុស្ស ដែលត្រូវការនៅគ្រប់ទីកន្លែង ដែលនៅជិតក្នុងទំហំ ដែលត្រូវការនោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top