ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះទីពីរ របស់អាមេរិក អមដោយកងនាវាពិឃាត ធ្វើដំណើរ មកដល់មជ្ឈិមបូព៌ា

RT News

បរទេស៖ ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln អាមេរិក បានធ្វើដំណើរទៅដល់មជ្ឈិមបូព៌ា ដោយចូលរួមជាមួយនាវា ផ្ទុកយន្តហោះ USS Theodore Roosevelt ដែលបានដាក់ពង្រាយក្នុងតំបន់រួចហើយ ។ ការមកដល់នេះកើតឡើង ចំពេលមានការភ័យខ្លាច នៃការកើនឡើងភាពតានតឹង កាន់តែធំរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា នាវា USS Abraham Lincoln កំពុងដឹកយន្តហោះចម្បាំង F-35 និង F-18 នៅលើយន្តហោះ ហើយកំពុងត្រូវបានអមដោយកងនាវាពិឃាតផងដែរ, នេះបើយោងតាម ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រកាសនៅលើ X (អតីត Twitter) នៅថ្ងៃព្រហស្បតិ៍។
មន្ទីរបញ្ចកោណ បានបញ្ជូនកងកម្លាំងប្រដាប់ អាវុធនៅក្នុងតំបន់កាលពីដើមខែនេះ បន្ទាប់ពីការធ្វើឃាតប្រធានការិយាល័យ នយោបាយ របស់ក្រុមហាម៉ាស់ គឹលោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ និងមន្ត្រីជាន់ខ្ពស់ Hezbollah លោក Fuad Shukr ក្នុងទីក្រុងបេរូត ប្រទេសលីបង់ ។

អ៊ីស្រាអែលបានអះអាង ទទួលខុសត្រូវ ចំពោះការវាយប្រហារដែលបានសម្លាប់លោក Shukr ប៉ុន្តែមិនបានបញ្ជាក់ឬបដិសេធ ការជាប់ពាក់ព័ន្ធនឹង ការស្លាប់លោក Haniyeh ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់បានគំរាម អ៊ីស្រាអែលជាមួយនឹង “ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ” ខណៈដែលទីក្រុង ហ្សេរុយសាឡឹមខាងលិច បានត្រៀមលក្ខណៈសម្រាប់ការវាយប្រហារឆ្លងព្រំដែន។ លោក Alimohammad Naini អ្នកនាំពាក្យរបស់កងឆ្មាំ បដិវត្តន៍អ៊ីស្លាមបាននិយាយកាលពីថ្ងៃអង្គារថា “ពេលវេលាគឺជាការសម្រេចចិត្តរបស់យើង ហើយរយៈពេលរង់ចាំ សម្រាប់ការឆ្លើយតបនេះអាចមានរយៈពេលយូរ” ។

ផ្ទុយទៅវិញ កងកម្លាំងការពារអ៊ីស្រាអែល បានគំរាមកំហែងដល់សកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងក្រុមហេសបូឡាហ៍ក្នុងប្រទេសលីបង់ ដែលបង្កឱ្យមានការភ័យខ្លាច ចំពោះការលុកលុយយ៉ាងពេញទំហឹង៕
ប្រែសម្រួលៈ ណៃ តុលា

To Top