បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អាជ្ញាធរនៅសហរដ្ឋអាមេរិក កំពុងស្វែងរកបុរសម្នាក់ ដែលបានគំរាមកំហែង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីការសម្លាប់បេក្ខជន ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Donald Trump ដែលបានរួចរស់ជីវិតពីការ ប៉ុនប៉ងធ្វើឃាតកាលពីខែមុន។
លោក Trump ស្ថិត នៅក្នុងរដ្ឋ Arizona កាលពីថ្ងៃព្រហស្បតិ៍ ដោយគ្រោងនឹងធ្វើទស្សនកិច្ចនៅព្រំដែនអាមេរិក និងម៉ិកស៊ិក ហើយរំលេចគោល នយោបាយរបស់លោកប្រឆាំង នឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ នៅទីនោះផងដែរប៉ុន្តែមិនយូរប៉ុន្មាន មុនពេលគាត់ត្រូវបានកំណត់ពេល ថ្លែងការណ៍នោះអជ្ញាធរ បានធ្វើការផ្ញើ ជូនដំណឹងជាបន្ទាន់មួយ។
អាសយដ្ឋានចុងក្រោយរបស់បុរសដែលត្រូវបានគេស្គាល់ឈ្មោះថា Lee Syvrud អាយុ ៦៦ ឆ្នាំគឺនៅទីក្រុង Benson ចម្ងាយប្រហែល ៦៥គីឡូម៉ែត្រពី Montezuma Pass ជាកន្លែងដែលព្រឹត្តិការណ៍របស់លោក Trump ត្រូវបានកំណត់ពេលត្រូវធ្វើឡើង។
គួរឲ្យដឹងដែរថា លោក Ronald Lee Syvrud ៖ កំពុងត្រូវបានក្រុមប៉ូលីស តាមស្វែងរកជាអ្នកនាំមុខការស៊ើបអង្កេត សម្រាប់ការគំរាមកំហែងសម្លាប់បេក្ខជន ប្រធានាធិបតីលោក Donadl Trumpនៅលើយបណ្តាញ សង្គម Facebook។
លោក Trump បាននិយាយនៅ ឯការជួបជុំមួយក្នុងទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ខែកក្កដា នៅពេលដែលខ្មាន់កាំភ្លើងម្នាក់ បានបាញ់ចេញពីដំបូលអគារក្បែរនោះ ដោយត្រូវរបួសត្រចៀក និងសម្លាប់សមាជិកទស្សនិកជនម្នាក់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី