បរទេស៖យោង តាមការ ចេញផ្សាយរបស់ RT កាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពពីមន្ត្រីគោល នយោបាយការបរទេសកំពូល របស់កោះតៃវ៉ាន់ថា បានបានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំសម្ងាត់ ហើយ នេះជាដំណើរទស្សនកិច្ចលើកដំបូងចាប់ តាំងពីប្រធានាធិបតីតៃវ៉ាន់ Lai Ching te ចូលកាន់តំណែងកាលពីខែឧសភា។
គួរឲ្យដឹងដែរថាប្រទេសចិនតែងតែប្រឆាំង នឹងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ ដោយហៅបញ្ហាតៃវ៉ាន់របស់ខ្លួនថា បន្ទាត់ក្រហម។ កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង បានចោទប្រកាន់សហរដ្ឋអាមេរិកថា ធ្វើឱ្យចុះខ្សោយគោលនយោបាយចិនតែមួយ ដែលចែងថា កោះតៃវ៉ាន់គឺជាផ្នែកសំខាន់មួយនៃទឹកដីចិន ។
ប្រភពដដែលបានបញ្ជាក់អំពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយមន្ត្រីតៃវ៉ាន់បាននិយាយថា រដ្ឋមន្ត្រីការបរទេស Lin Chia-lung និង Joseph Wu ទីប្រឹក្សាសន្តិសុខជាតិ របស់កោះតៃវ៉ាន់ បានទៅទស្សនាទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេមើលឃើញថាជា ឱកាសដ៏កម្រសម្រាប់ក្រុមមន្ត្រី ជាន់ខ្ពស់មកពីទាំងពីរហើយ ភាគីទាំងពីរ នឹងធ្វើការរៀបចំកិច្ចពិភាក្សាដ៏លម្អិតមួយ។
យោងតាមរបាយការណ៍ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់បានបើកកិច្ចពិភាក្សា សម្ងាត់ឬហៅថាឆានែលពិសេស អស់រយៈពេលជាច្រើនឆ្នាំ ទោះបីជាទំនាក់ទំនងរបស់ពួកគេ ត្រូវបានបង្ហាញជាលើកដំបូងដោយ FT ក្នុងឆ្នាំ ២០២១ក្តី ដោយក្នុងនោះ ភាគីទាំងពីរបានរក្សាឆានែលនេះ នៅក្រោមការបិទបាំងយ៉ាងជិតបំផុត ដើម្បីជៀសវាងការរិះគន់របស់ប្រទេសចិន។
កន្លងមកទំនាក់ទំនង រវាងអាមេរិក និងចិនបានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយ បន្ទាប់ពីដំណើរទស្សនកិច្ចឆ្នាំ២០២២ទៅកាន់កោះតៃវ៉ាន់ ដោយប្រធានសភា អាមេរិក Nancy Pelosi ហើយ ចិនបានឆ្លើយតបដោយធ្វើសមយុទ្ធយោធាធំៗ រួមទាំងការបាញ់មីស៊ីលក្បែរកោះតៃវ៉ាន់ ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រីអតីតប្រធានសភា Pelosiផងដែរ៕
ប្រែសម្រួល៖ស៊ុនលី