បរទេស៖ ប្រធានាធិបតីកោះតៃវ៉ាន់លោក ឡៃ ឆឹង តេ (Lai Ching-te) នៅថ្ងៃសុក្រនេះនឹងធ្វើទស្សនកិច្ច លើកដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែង ក្នុងខែឧសភា ទៅកាន់កោះ Kinmen ដ៏រសើប ដែលស្ថិតនៅជាប់ នឹងឆ្នេរសមុទ្រចិន និងជាទីកន្លែងនៃភាពតានតឹង រវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កោះតៃវ៉ាន់បានគ្រប់គ្រងកោះ Kinmen និងកោះ Matsu បន្ថែមទៀតលើឆ្នេរសមុទ្រចិន ចាប់តាំងពីរដ្ឋាភិបាល នៃសាធារណរដ្ឋចិន ដែលចាញ់បានភៀសខ្លួនទៅតៃប៉ិក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាម ស៊ីវិលជាមួយកុម្មុយនិស្តម៉ៅ សេទុង។ គ្មានសន្ធិសញ្ញាសន្តិភាព ឬបទឈប់បាញ់ ត្រូវបានចុះហត្ថលេខាឡើយ។
ទិដ្ឋភាពនៃការប្រយុទ្ធគ្នាក្នុង អំឡុងសង្រ្គាមត្រជាក់ខ្លាំង ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន ចាប់តាំងពីខែកុម្ភៈ បានធ្វើការល្បាត ជាប្រចាំនៅជុំវិញកោះ Kinmen បន្ទាប់ពីជនជាតិចិនពីរនាក់បានស្លាប់ នៅលើកប៉ាល់ល្បឿនលឿន ដែលទីក្រុងប៉េកាំងបានស្តីបន្ទោសលើទីក្រុងតៃប៉ិ។
ការិយាល័យរបស់លោក ឡៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងធ្វើដំណើរទៅកាន់កោះ Kinmen នៅថ្ងៃសុក្រ សម្រាប់ព្រឹត្តិការណ៍ ប្រារព្ធខួបលើកទី ៦៦ នៃការប៉ះទង្គិចយោធាដ៏ខ្លាំង ជាមួយកងកម្លាំងចិន ដែលត្រូវបានគេស្គាល់ថា ជាអន្តរជាតិថា ជាការចាប់ផ្តើម នៃវិបត្តិច្រកសមុទ្រតៃវ៉ាន់ទីពីរ។
លោក ឡៃ បានប្រាប់វេទិកាសន្តិសុខ ក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃពុធថា “ស្ថិតនៅក្នុងខ្សែសង្វាក់កោះទីមួយ, កោះ តៃវ៉ាន់ប្រឈមមុខនឹងការគំរាមកំហែងភ្លាមៗ ពីប្រទេសចិន ប៉ុន្តែកោះតៃវ៉ាន់នឹងមិនភ័យឡើយ” ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
