ព័ត៌មានអន្តរជាតិ

តើប្រទេសចិន មកពីណា ធ្វើដំណើរ នៅខេត្ត Henan

ខេត្ត Henan មានទីតាំងស្ថិត នៅតំបន់ទំនាបកណ្តាលប្រទេសចិន គឺជាកន្លែងកំណើតដ៏សំខាន់ នៃអរិយធម៌ចិន ។ ទីនេះធ្លាប់ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ នៃប្រទេសចិនបុរាណ ។ អរិយធម៌ចិនក៏បានរីកដុះដាល ទៅគ្រប់ទិសទី នៃប្រទេសចិន ហើយត្រូវបានផ្សព្វផ្សាយ ទៅគ្រប់ទីកន្លែង នៃពិភពលោក ។
លោកXi Jinping ប្រធានរដ្ឋចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារបុរាណវិទ្យា។លោកបានសង្កត់ធ្ងន់ថា ត្រូវតែអនុវត្តគម្រោងធំៗ ដូចជា “ការស្រាវជ្រាវចម្រុះលើប្រភពដើម និងការអភិវឌ្ឍដំបូង នៃអរិយធម៌ចិន” និង “បុរាណវិទ្យានៃប្រទេសចិន” ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងបកស្រាយអំពីប្រភពដើម នៃអរិយធម៌ចិនឱ្យបានល្អ។

សន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃគម្រោងរុករកប្រភពអរិយធម៌ចិន ដែលបានធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ២០១៨បានបង្ហាញថា វប្បធម៌Erlitou ដែលមានទីសំណល់ Erlitou ជាតំណាងគឺជាស្នូល និងជាអ្នកដឹកនាំ នៃដំណើរការទាំងមូលនៃអរិយធម៌ចិន ដោយបានត្រួសត្រាយចេញនូវអរិយធម៌រាជវង្សXia ShangនិងZhou។
រាជវង្សXia គឺជារាជវង្សដំបូងគេ បង្អស់បានកត់ត្រា នៅក្នុងឯកសារចិនបុរាណ ការបង្កើតរាជវង្សXia បានចាក់គ្រឹះមូលដ្ឋាន នៃអរិយធម៌ចិន ។ ទីសំណល់Erlitouដែលត្រូវបានរកឃើញ នៅក្នុងសង្កាត់Yanshiក្រុងLuoyangខេត្តHenan ដែលជាទីសំណល់ នៃរាជធានីនៃរាជវង្សXia ក្នុងមជ្ឈដ្ឋានបុរាណវិទ្យា ពួកវាក៏ត្រូវបានបញ្ញវន្តដាក់ងារថាជា “ចិនដំបូងបំផុត” ។
ចាប់តាំងពីរកឃើញនៅឆ្នាំ១៩៥៩ មក ផ្ទៃដីសរុប ដែលត្រូវបានជីកកកាយ នៅទីសំណល់Erlitouលើសពី៤០,០០០ ម៉ែត្រការ៉េ ហើយវត្ថុបុរាណវប្បធម៌រាប់ម៉ឺន ដុត្រូវបានរកឃើញនៅទីនេះ ។ មិនថាវាជាប្រព័ន្ធផ្លូវទីក្រុងដំបូងបំផុត នៅក្នុងប្រទេសចិន ដែលគេស្គាល់រហូតមកដល់ សព្វថ្ងៃឬបណ្ដុំសំណង់ ដំណាក់រាជវង្សដំបូងបំផុត ឬក្រុមវត្ថុសំរិទ្ធដំបូងបំផុត និងក ន្លែងបូជាជាតិដំបូងបំផុត… ទីសំណល់Erlitouមានសារៈសំខាន់និងគុណតម្លៃ លើសលប់ចំពោះ “តើប្រទេសចិនមកពីណា”។

នៅខែតុលា ឆ្នាំ២០១៩ សារមន្ទីរទីសំណល់ រាជធានីរជ្ជកាល Xia Erlitouត្រូវបានសាងសង់រួច និងបើកជា សាធារណៈ ។ សព្វថ្ងៃនេះ សារមន្ទីរទីសំណល់រាជធានីរជ្ជកាលXia Erlitouបានក្លាយជាតំបន់គំរូ សម្រាប់ការការពារ បង្ហាញនិងប្រើប្រាស់ នៃទីសំណល់ទ្រង់ទ្រាយធំទូទាំងប្រទេសចិន មជ្ឈមណ្ឌលស្រាវជ្រាវ និងតាំងពិពណ៌ ស្តីពីការបង្កើតនិងអភិវឌ្ឍន៍ជាតិ របស់ប្រទេសចិនដំបូង និងជាមូលដ្ឋានស្រាវជ្រាវនិងតាំង បង្ហាញអំពីគម្រោង ស្រាវជ្រាវពីរាជវង្សXia ShangនិងZhou និងគម្រោងរុករកពីប្រភព នៃអរិយធម៌ចិន។

ដូចដែលលោកXi Jinpingបានមានប្រសាសន៍ នៅពេលចូលរួមពិធីសំណេះសំណាល ស្តីពីការបន្តវេនវប្បធម៌ និងការអភិវឌ្ឍថា “ប្រសិនបើយើងមិនយល់ដឹងពីប្រទេសចិន ចាប់ពីការបន្តប្រវត្តិសាស្ត្រដ៏វែងអន្លាយ នោះនឹងមិនអាចយល់បាន ពីប្រទេសចិនបុរាណ ចិនទំនើប និងចិនអនាគតបានឡើយ”៕

To Top