ថ្ងៃទី២២ខែសីហា លោកស្រី MaoNing អ្នកនាំពាក្យក្រសួង ការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទ សារព័ត៌មានជាប្រចាំ ។ អ្នកយកព័ត៌មានបានសួរថា ៖មន្ត្រីជាន់ខ្ពស់អាមេរិក បានជួបសន្ទនាជាមួយដាឡៃឡាម៉ា នៅទីក្រុងញូវយ៉កកាលពីម្សិលមិញ ។ តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណា ចំពោះរឿងនេះ?
លោកស្រីMaoNingបានថ្លែងថា ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា បុគ្គលដាឡៃឡាម៉ាទី១៤ មិនមែនជាអ្នកកាន់ សាសនាដ៏បុរិសុទ្ធទេ ហើយក៏មិនមែនជាឥស្សរជន អហិង្សានិងសន្តិភាពនោះដែរ តែជាអ្នកនយោបាយ និរទេសខ្លួន ដែលជ្រកក្រោមស្លាកសាសនា និងចូលរួម ក្នុងសកម្មភាពប្រឆាំង និងបំបែកបំបាក់ ប្រទេសចិន ។ ភាគីចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះប្រទេសណា ដែលអនុញ្ញាតឲ្យបុគ្គលដាឡៃឡាម៉ា ធ្វើទស្សនកិច្ចក្នុង នាមណាមួយ ហើយប្រឆាំង យ៉ាងដាច់ខាត ចំពោះមន្ត្រីរដ្ឋាភិបាល របស់ប្រទេសណា ដែលជួបសន្ទនាជាមួយ បុគ្គលដាឡៃឡាម៉ា នោះតាមទម្រង់ណាក្តី ភាគីចិនបានលើកឡើងការ ប្រឆាំងយ៉ាងដាច់ខាត ចំពោះអាមេរិករួចហើយ។
លោកស្រីMao Ningបានលើកឡើងថា យើងដាស់តឿនឱ្យអាមេរិកយល់ដឹង ឱ្យបានច្បាស់ពីសារៈសំខាន់ នៃបញ្ហាពាក់ព័ន្ធតំបន់XiZangប្រទេសចិន មើលឱ្យបានច្បាស់ពីធាតុពិត នៃការប្រឆាំងនិង បំបែកបំបាក់ប្រទេសចិន របស់ក្រុមដាឡៃឡាម៉ា គោរពតាមពាក្យសន្យា របស់ខ្លួនលើបញ្ហាពាក់ព័ន្ធតំបន់ XiZang គោរពយ៉ាងប្រាកដប្រជា នូវផលប្រយោជន៍ ស្នូល និង កង្វល់ធំៗរបស់ប្រទេសចិន ហើយមិនអនុញ្ញាត ឱ្យបុគ្គលដាឡៃឡាម៉ា ធ្វើសកម្មភាព នយោបាយបំបែកបំបាក់នៅអាមេរិក និងគួរមិនមានទំនាក់ទំនងណាមួយ ជាមួយបុគ្គលនេះទោះ តាមទម្រង់ណាមួយក្តី ៕
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									