ព័ត៌មានអន្តរជាតិ

លោក Modi បញ្ជាក់ប្រាប់លោក Zelensky ថាឥណ្ឌាមិនមានអព្យាក្រិតឡើយ តែឈរលើជំហសន្តិភាព

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានទៅបំពេញទស្សនកិច្ចនៅទីក្រុងគៀវកាលពីថ្ងៃសុក្រ ដែលនេះជាដំណើរទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្ត្រីឥណ្ឌាមកកាន់ប្រទេសនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងជំនួបជាមួយមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky លោក Modi បាននិយាយថា ឥណ្ឌាមិនមានភាពអព្យាក្រឹត ឬជាអ្នកមើលមុខព្រងើយកណ្តើយនោះឡើយ ខណៈដែលជម្លោះរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តកើតមាននោះប្រទេសឥណ្ឌាធ្វើយ៉ាងណា គឺឈរនៅជំហខាងសន្តិភាពឯណោះទៅវិញទេ។

សេចក្តីថ្លែងការណ៍រួមដែលចេញដោយភាគីទាំងពីរ បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំ បានកត់សម្គាល់ថា Modi បានរំលឹកឡើងវិញនូវគោលជំហររបស់ខ្លួន និងផ្តោតលើដំណោះស្រាយដោយ សន្តិវិធីតាមរយៈការសន្ទនា និងការទូត។

យោងតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក S. Jaishankar ដែលបានពន្យល់សង្ខេបប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងគៀវថា លោក Modi និង Zelensky មានការពិភាក្សាលម្អិត និងបើកចំហ ហើយញូវដែលីបានសន្យាថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសកម្មឆ្ពោះទៅរក កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព។

សេចក្តីថ្លែងការណ៍រួមបានកត់សម្គាល់ថា ប្រទេសឥណ្ឌាបានចូលរួម កិច្ចប្រជុំកំពូលសន្តិភាព ដែលធ្វើជាម្ចាស់ផ្ទះដោយប្រទេសស្វីសក្នុងខែមិថុនាឆ្នាំនេះ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ។ ទោះជាយ៉ាងណាក៏ដោយ ញូវដែលីបានឈប់ច្រៀងសេចក្តីថ្លែងការណ៍រួមដែលកើតចេញពីព្រឹត្តិការណ៍ ដែលរៀបចំដោយប្រទេសស្វីស ដោយសារព្រឹត្តិការណ៍នេះមិនរួមបញ្ចូលប្រទេសរុស្ស៊ី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top