ព័ត៌មានអន្តរជាតិ

លោក Macron ចេញមកធ្វើឆ្លើយតបជាលើកដំបូង ក្រោយការចាប់ខ្លួនស្ថាបនិក Telegram លោក Durov

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចេញមកធ្វើ សេចក្តីថ្លែងការណ៍ បដិសេធថា មិនមានគោលបំណង នយោបាយចំពោះការចាប់ខ្លួនស្ថាបនិក Telegram លោក Pavel Durov កាលពីថ្ងៃសៅរ៍នៅទីក្រុង ប៉ារីសនោះទេ។

លោក Macron បានសរសេរថា៖ប្រទេសបារាំងគឺច្រើនជាងអ្វី ដែលភ្ជាប់ទៅនឹងសេរីភាពនៃការបញ្ចេញមតិ និងការប្រាស្រ័យទាក់ទង ការច្នៃប្រឌិត និងស្មារតី នៃសហគ្រាស ។ លោកបន្ថែមថា ៖ នៅក្នុងរដ្ឋ ដែលគ្រប់គ្រង ដោយនីតិរដ្ឋ លើបណ្តាញ សង្គមដូចក្នុងជីវិតពិត សេរីភាពត្រូវបានប្រើប្រាស់ ក្នុងក្របខ័ណ្ឌដែលបង្កើតឡើង ដោយច្បាប់ដើម្បីការពារប្រជាពលរដ្ឋ និងគោរពសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។

បុរសជនជាតិរុស្សីអាយុ ៣៩ឆ្នាំដែលមានសញ្ជាតិនិងកាន់លិខិតឆ្លងដែន២គឺនៅប្រទេសបារាំងផងនិង UAEផង នោះ ត្រូវបានអាជ្ញាធរបារាំងឃាត់ខ្លួនបន្ទាប់ពីយន្តហោះឯកជនរបស់គាត់បានចុះចតនៅទីក្រុងប៉ារីសកាលពីថ្ងៃទី២៤ខែសីហាបន្ទាប់ពីហោះហើរពីប្រទេស Azerbaijan ។

ការចោទប្រកាន់ពិត ប្រាកដ ដែលសហគ្រិនបច្ចេកវិទ្យា អាចប្រឈមមុខគឺ នៅតែមិនច្បាស់លាស់ ប៉ុន្តែរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញថាដីកាចាប់ខ្លួន របស់គាត់ត្រូវបានចេញដោយ OFMIN របស់ប្រទេសបារាំង ដែលជាទីភ្នាក់ងារ ដែលមានភារកិច្ចប្រយុទ្ធប្រឆាំង នឹងអំពើហិង្សាលើអនីតិជន ដើម្បីធ្វើការស៊ើបអង្កេត លើការចោទ ប្រកាន់ពីបទ ក្លែងបន្លំ ការជួញដូរគ្រឿងញៀន ការគំរាមកំហែង តាមអ៊ីនធឺណិត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ បារាំង ការឃុំខ្លួនរបស់លោក Durov ទំនងជាទាក់ទងទៅនឹង ពាក្យបណ្តឹង ដែលចោទប្រកាន់ប្រឆាំងនឹង Telegram ជាពិសេសការបដិសេធ របស់គាត់ក្នុងការ សម្របសម្រួលមាតិកានៅលើវេទិកា និងការពារវាពីការប្រើប្រាស់ ដោយឧក្រិដ្ឋជនជាច្រើននៅពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ស៊ុនលី

To Top