ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំងបដិសេធថា មិនមានជំនួបរវាងលោក Durov និងលោក Putin ឡើយ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក Vladimir Putin មិនបានជួបជាមួយនាយកប្រតិបត្តិ Telegram លោក Pavel Durov ដែលឥឡូវនេះកំពុងស្ថិតក្នុងការ ឃុំឃាំងរបស់បារាំងនោះទេ។

ការសង្ស័យនេះធ្វើឡើងនៅចំពេលដែលលោក Durov ក៏ទើបវិលត្រឡប់ពីប្រទេស Azerbaijan និងចំពេលដែលមានដំណើរទស្សនកិច្ច របស់ប្រធានាធិបតីរុស្ស៊ីទៅកាន់ប្រទេស Azerbaijan កាលពីសប្តាហ៍មុន នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោក Peskov ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការចាប់ខ្លួន Durov ដែលត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋាន មួយក្រៅទីក្រុងប៉ារីស បន្ទាប់ពីបានមកដល់ពីប្រទេស Azerbaijan ដោយយន្តហោះឯកជនកាលពីថ្ងៃសៅរ៍។

អាជ្ញាធរបារាំងមិនទាន់បញ្ជាក់លម្អិត អំពីការចោទប្រកាន់ដែលប្រឈមមុខ ដោយមហាសេដ្ឋីបច្ចេកវិទ្យារុស្ស៊ី ដែលជាពលរដ្ឋនៃប្រទេសបារាំង អារ៉ាប់រួម នោះទេ។

ទោះយ៉ាងណាលោក Peskov បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការ ចាប់ខ្លួនដ៏ចម្រូងចម្រាសនេះទេ។ លោកបន្តបែបនេះថា៖ យើង​មិន​ដឹង​ថា​គាត់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​អ្វី​ទេ។ យើង​មិន​ទាន់​បាន​ឮ​សេចក្តី​ថ្លែងការណ៍ ​ផ្លូវការ​ណា​មួយ​អំពី​បញ្ហា​នេះ​ទេ។ យើង​ត្រូវ​រង់​ចាំ​ឲ្យ​ស្ថានការណ៍​ច្បាស់​លាស់ ​សិន​មុន​នឹង​យើង​និយាយ​អ្វី​មួយ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top