បរទេស៖ អគ្គលេខាធិការសភាប្រទេសវៀតណាម គឺលោក Bui Van Cuong បាននិយាយកាលពីថ្ងៃចន្ទថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី របស់វៀតណាមនឹងធ្វើឡើងក្នុងសម័យ ប្រជុំរដ្ឋសភាក្នុងខែតុលា ដោយយោងតាមសេចក្តីសម្រេចចិត្តរបស់បក្ស។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងជំនួបជាមួយអតីតថ្នាក់ដឹកនាំបក្ស និងមេដឹកនាំរបស់រដ្ឋនាថ្ងៃទី ១៥ ខែសីហា អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក To Lam បានប្រកាសថា សម័យប្រជុំរដ្ឋសភាក្នុងខែតុលា នឹងបញ្ចប់ដំណើរការតែងតាំងមុខតំណែង ថ្នាក់ដឹកនាំជាន់ខ្ពស់។
រដ្ឋសភាបានបើកសម័យ ប្រជុំវិសាមញ្ញកាលពីថ្ងៃចន្ទ ដើម្បីដឹកនាំកិច្ចការបុគ្គល។ សភាបានតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីចំនួនបីនាក់ ប្រធានយុត្តិធម៌ថ្មីនៃតុលាការប្រជាជនកំពូល អគ្គព្រះរាជអាជ្ញាថ្មី និងរដ្ឋមន្ត្រីថ្មីពីររូប៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
