ថ្ងៃទី២៧ ខែសីហា លោក LinJian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើអធិបតីក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។
ទាក់ទិននឹងការចោទប្រកាន់របស់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង លោក LinJian បានលើកឡើងថា បច្ចុប្បន្ន តើនរណាកំពុងរំលោភបំពានអធិបតេយ្យភាពនិងបង្កហេតុនៅក្នុងសមុទ្រចិនខាងត្បូង?តើនរណានាំកងកម្លាំងខាងក្រៅឱ្យចូល បំផ្លាញស្ថានការណ៍សន្តិភាពនិងស្ថិរភាពក្នុងតំបន់? ប្រទេស ក្នុងតំបន់បានមើលឃើញយ៉ាងច្បាស់លាស់ចំពោះករណីនេះ។ឈ្មោះថា អ្នកបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត។យើងដាស់តឿន បុគ្គលិកមួយចំនួនរបស់ភាគីហ្វីលីពីនឱ្យប្រឈមមុខនឹង ដើមហេតុនៃបញ្ហា កុំបន្តដើរនៅលើផ្លូវដែលបង្កហេតុនិងបំផ្លាញសន្តិភាពក្នុងតំបន់ ហើយបែរជានិយាយសទៅជាខ្មៅទៅវិញ៕
