បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បាននិយាយថា អ៊ុយក្រែនបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ដែលជាផលិតក្នុងស្រុកលើកដំបូង របស់ខ្លួនរួចរាល់ហើយ។
រដ្ឋាភិបាលទីក្រុងគៀវ បានស្នើដល់អ្នកគាំទ្រលោកខាងលិច អស់រយៈពេលជាច្រើនខែដើម្បីអនុញ្ញាតឱ្យខ្លួន ប្រើប្រព័ន្ធមីស៊ីលផលិតដោយបរទេស ដើម្បីបាញ់ដល់គោលដៅជ្រៅក្នុងប្រទេសរុស្ស៊ី។
មេដឹកនាំអ៊ុយក្រែន បានធ្វើសេចក្តីប្រកាសនៅក្នុង សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ ពាក់ព័ន្ធទៅនឹងកិច្ចការងារនេះ។
លោកប្រធានាធិបតីបានមានប្រសាសថា៖ តើមានការវិវឌ្ឍន៍អ្វីផ្សេងទៀតនៅក្នុងអ៊ុយក្រែន? ខ្ញុំគិតថាវាលឿនពេកក្នុងការនិយាយអំពីវា ប៉ុន្តែ យើងបានធ្វើការការសាកល្បងជាវិជ្ជមាននៃមីស៊ីលឆ្លងទ្វីបដំបូងរបស់ អ៊ុយក្រែនរួចរាល់ហើយ។ ខ្ញុំសូមអបអរសាទរអគារផលិតកម្មយោធា របស់យើងចំពោះកិច្ចការងារដ៏សំខាន់នេះ។
ទោះបិជាយ៉ាងណាក្តីលោកZelensky បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែម លក្ខណៈបច្ចេកទេស ឬសូម្បីតែឈ្មោះអាវុធ ប៉ុន្តែបាននិយាយថាគាត់ចង់ឱ្យសាធារណជន ស្គាល់ និងកោតសរសើរចំពោះផលិតករ ការពារក្នុងស្រុកដែលធ្វើការ ២៤ម៉ោងលើ២៤ម៉ោង៕
ប្រែសម្រួល៖ ស៊ុន លី