ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ៖ ការលើកឡើង របស់លោក Trump ចំពោះបញ្ហាសង្គ្រាមលោកទី៣ គឺជារឿងគួរឲ្យគិតគូរ និងពចារណា

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី បានបង្កើនភាពតានតឹង នៃដែនកំណត់មួយហើយ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ពិតជាលើកឡើងបានត្រឹមត្រូវក្នុងការព្រមានថា ស្ថានការណ៍អាចឈានដល់ សង្គ្រាមលោកលើកទី៣ ។

នៅក្នុងសុន្ទរកថាមួយនៅឯសន្និសីទ ប្រចាំឆ្នាំរបស់សមាគមឆ្មាំជាតិ នៅទីក្រុង Detroit កាលពីថ្ងៃចន្ទ លោក Trump បានអះអាងថា សហរដ្ឋអាមេរិកមិន ដែលខិតទៅជិតសង្គ្រាមលោកលើកទី៣ ជាងពេលបច្ចុប្បន្ននេះឡើយ។

លោក​បាន​បន្ត​ថា ​ ៖ ​មើល​អ្វី​ដែល​កំពុង​កើត​ឡើង ​នៅ​ពេល​នេះ​ជាមួយ​អ៊ុយក្រែន។ ​ពួកគេ​កំពុង​កើនឡើង​ក្នុង​ប្រទេស​រុស្ស៊ី​មែន​ទេ​? អ្នក​ទាំងអស់នឹង​បញ្ចប់ទៅនៅ​ក្នុង​សង្គ្រាមលោក​លើក​ទី​៣ ហើយ​វា​នឹង​ក្លាយជា​រឿង​អាក្រក់​បំផុត​។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ លោក Peskov បាននិយាយថា៖ការបាញ់ប្រហារបែបនេះនៅក្នុងតំបន់ Kursk គឺជាសកម្មភាព ដែលបង្កើនភាពតានតឹង ដល់កម្រិតកំណត់។ ដូច្នេះ​ហើយ​មាន​មូលហេតុ​សម្រាប់​ការ​ព្រួយ​បារម្ភ ហើយ​នៅ​ក្នុង​ករណី​នេះ ការ​ប្រកាស​អាសន្ន​បែប​នេះ ប្រហែល​ជាអាច​ត្រូវ​បាន​ចាត់​ទុកថា គួរឲ្យយើងពិចារណាបាន។

រំលឹកឡើងវិញដែរថាលោក Trump តែងតែបានលើកឡើង កាលពីឆ្នាំមុនថា គោលនយោបាយអ៊ុយក្រែន របស់ប្រធានាធិបតី Joe Biden កំពុងអូសសហរដ្ឋអាមេរិក ចូលទៅក្នុងសង្រ្គាមលោកលើកទី៣ ហើយថាលោកនឹងដោះស្រាយជម្លោះនេះ នៅត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះប្រសិនបើគាត់ជាប់ឆ្នោត ជាប្រធានាធិបតីក្នុងខែវិច្ឆិកានេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top