ព័ត៌មានអន្តរជាតិ

កាត់ទោស ប្រហារជីវិត ជនជាតិអាមេរិក៣នាក់ នៅអាហ្វ្រិក ចូលរួមពាក់ព័ន្ធ នឹងរដ្ឋប្រហារ

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ជនជាតិអាមេរិកាំង ចំនួន៣នាក់ ត្រូវបានគេសង្កេតឃើញ ស្ថិតក្នុងចំណោមមនុស្ស៥១នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីខែឧសភា ពាក់ព័ន្ធនឹងផែនការ បរាជ័យ ក្នុងការធ្វើរដ្ឋប្រហារ ដោយកាប់យោ ធានៅសាធារណៈរដ្ឋកុងហ្គោ។

ប្រភពដដែលបានឲ្យដឹងដែរថា រដ្ឋអាជ្ញានៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ឬហៅថា DR Congo គឺជាអ្នកដែលបានទាមទារ ឱ្យមានការកាត់ទោសប្រហារជីវិត សម្រាប់មនុស្ស៥០នាក់ រួមទាំងជនជាតិ អាមេរិក៣នាក់ផងដែរ សម្រាប់ការជាប់ពាក់ព័ន្ធ ក្នុងរដ្ឋប្រហារបរាជ័យថ្មីៗនេះ នៅក្នុងរដ្ឋអាហ្វ្រិកកណ្តាលមួយនេះ ។

ក្នុងអំឡុងពេលសវនាការក្នុងទីក្រុង Kinshasa កាលពីថ្ងៃអង្គារ រដ្ឋអាជ្ញាយោធា លោកវរសេនីយ៍ទោ Innocent Radjabu Bashiru បានស្នើឱ្យចៅក្រមដាក់ទណ្ឌកម្ម ជាធរមានលើជនសង្ស័យទាំងអស់ លើកលែងតែមនុស្សម្នាក់ ដែលទទួលរង បញ្ហាផ្លូវចិត្ត។

រំលឹកដែរថាខ្មាន់កាំភ្លើង​មួយក្រុម ​ក្នុង​ឯកសណ្ឋាន​យោធា ​បាន​ដណ្តើម​កាន់កាប់​ការិយាល័យ ​របស់​ប្រធានាធិបតី​កុងហ្គោ Felix Tshisekedi មួយ​រយៈពេល​ខ្លី​កាលពី​ថ្ងៃទី១៩ឧសភា​ក្នុង​ទីក្រុង Kinshasha បន្ទាប់ពី​បានសកម្មភាពវាយប្រហារជោគជ័យ ទៅលើ​ផ្ទះ​របស់មន្ត្រីជាន់ខ្ពស់មួយរូបទៀតគឺលោក Vital Kamerhe ដែលមុខងារជា​ប្រធានសភា​បច្ចុប្បន្ន ។

ជាលទ្ធផលមនុស្ស៦នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងអំឡុងពេលការវាយឆ្មក់ ក្នុងនោះមានប៉ូលីស២នាក់ ដែលត្រូវបានចាត់តាំងឱ្យការពារ Kamerhe ។ មេដឹកនាំរដ្ឋប្រហារ គឺអ្នកនយោបាយកុងហ្គោ Christian Malanga ដែលបានទទួលសញ្ជាតិអាមេរិក ពេលកំពុងរស់នៅនិរទេស ត្រូវបានសម្លាប់ដោយកងកម្លាំង សន្តិសុខនៅក្នុងការប្រឈមមុខដាក់គ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top