ព័ត៌មានអន្តរជាតិ

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានធ្វើកិច្ចជំនួប ជាយុទ្ធសាសជាមួយ លោកJake Sullivan ឧបការីទទួលបន្ទុកកិច្ចការ សន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក

ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែសីហា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន ធ្វើកិច្ចជំនួបជាយុទ្ធសាស្ត្រជុំថ្មី ជាមួយលោកJake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិ របស់ប្រធានាធិបតីអាមេរិក នៅក្រុងប៉េកាំង ។

លោក Wang Yi បានថ្លែងថា ទំនាក់ទំនងរវាងចិន និងអាមេរិកបានឆ្លងកាត់ការឡើងចុះជាច្រើនលើក ការដកយកបទពិសោធ និងមេរៀនពីក្នុងនោះនឹង មានអំណោយផលដល់ការត្រួសត្រាយ អនាគតឱ្យកាន់តែល្អប្រសើរ និងស្វែងរកផ្លូវដ៏ត្រឹមត្រូវ សម្រាប់ការរួមរស់រវាងប្រទេសធំ ទាំងពីរចិននិងអាមេរិក លោកបានលើកសំណើរ ៥ ចំណុច ។
ទី ១ ទំនាក់ទំនងចិន-អាមេរិកគួររក្សាទិស ដៅត្រឹមត្រូវ ពោលគឺត្រូវដឹកនាំដោយប្រមុខរដ្ឋ នៃប្រទេសទាំងពីរ។
ទី ២ ចិននិងអាមេរិកត្រូវបញ្ចៀស ការកើតមានជម្លោះនិងការប្រឈមមុខដាក់គ្នា ពោល គឺត្រូវគោរពតាមសេចប្រកាសរួមទាំងបី។
ទី ៣ ចិននិងអាមេរិកត្រូវផ្តល់កិច្ច សម្រួលសម្រាប់ការផ្លាស់ប្តូរ ពោលគឺត្រូវមានសមភាព ។
ទី ៤ ទំនាក់ទំនងរវាងចិននិងអាមេរិក ត្រូវមានស្ថិរភាពនិងយូរអង្វែង ពោលគឺត្រូវពង្រឹងមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជន ។
ទី ៥ ចិននិងអាមេរិកត្រូវសម្រេចឱ្យបាននូវការរួមរស់ដោយសន្តិសហវិជ្ជមាន ពោលគឺត្រូវមានការយល់ដឹងពីគ្នាដ៏ត្រឹមត្រូវ ។

លោក Sullivan បានថ្លែងថា អាមេរិកនិងចិន មានការខ្វែងគំនិតគ្នានិងការប្រកួតប្រជែងគ្នា ប៉ុន្តែក៏មានវិស័យជាច្រើន ដែលត្រូវធ្វើ កិច្ចសហប្រតិបត្តិការផងដែរ ។ លោកយល់ស្របថា ត្រូវមានសមភាពទៅវិញទៅមក ហើយការប្រកួតប្រជែង ក៏គួរប្រព្រឹត្តទៅដោយភាពស្អាតស្អំនិងយុត្តិធម៌ ។ សហរដ្ឋអាមេរិកគ្មានបំណងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិននោះទេ។
ភាគីអាមេរិកប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយនិងមិនគាំទ្រឱ្យ “តៃវ៉ាន់ឯករាជ្យ ” “ប្រទេសចិនពីរ” ឬ “ចិនមួយតៃវ៉ាន់មួយ”នោះទេ។ អាមេរិក និងចិននឹងរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមានជាយូរអង្វែង នៅលើភពផែនដីនេះក្នុងរយៈពេលដ៏យូរ ហើយគោលដៅ នៃគោលនយោបាយ របស់សហរដ្ឋអាមេរិក គឺស្វែងរកវិធីអភិវឌ្ឍន៍ដែលប្រកបដោយចីរភាព សម្រាប់ទំនាក់ទំនង រវាងអាមេរិកនិងចិន ។ អាមេរិកមានឆន្ទៈបន្តរក្សា ការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយចិន ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងកាត់បន្ថយការយល់ច្រឡំនិងការវិនិច្ឆ័យខុស ៕

To Top