ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ភាគីហ្វីលីពីន គួរបញ្ឈប់ទង្វើ រំលោភសិទ្ធិ បង្កហេតុ លាបពណ៌ និងឃោសនាបំប៉ោង

ក្នុងរយៈពេលថ្មីៗនេះ ប្រទេសហ្វីលីពីន បានរំលោភពាក្យសន្យា របស់ខ្លួននិងគំនិតឯកភាពគ្នា រវាងចិន និងហ្វីលីពីន ជាច្រើនដងច្រើនសារ ដោយបានបង្កហេតុជាបន្តបន្ទាប់ នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានសភាពអាក្រក់យ៉ាងខ្លាំង បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព ទឹកដីរបស់ភាគីចិន ល្មើសយ៉ាងធ្ងន់ធ្ងរ លើស្មារតីនៃ 《សេចក្តីប្រកាសប្រតិបត្តិ នៃបណ្តាភាគី នៅសមុទ្រចិនខាងត្បូង》 ក៏ដូចជាបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ថ្ងៃទី១៩ខែសីហា នាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនពីរគ្រឿង បានបំពានចូលដែនសមុទ្រ ដែលនៅជាប់ថ្មប៉ប្រះទឹកXian binនៃប្រជុំកោះNansha របស់ប្រទេសចិន ដោយមិនបានទទួល ការអនុញ្ញាតពីរដ្ឋាភិបាលចិន ហើយបានប្រើ វិធីដ៏គ្រោះថ្នាក់ បើកបំបុកដោយ ចេតនាមកលើនាវាឆ្មាំសមុទ្រចិន ដែលកំពុងអនុវត្តច្បាប់ នៅកន្លែងកើតហេតុ។ ថ្ងៃទី២៥ខែសីហា ប្រទេសហ្វីលីពីនបានព្រងើយកន្តើយនឹងការរាំងខ្ទប់និងការព្រមានម្តងហើយម្តងទៀតរបស់ភាគីចិន ហើយបានទទូចចាត់បញ្ជូននាវាផ្លូវការមកបំពាន ចូលដែនសមុទ្រដែលនៅជាប់ថ្មប៉ប្រះទឹកXian binនៃប្រជុំកោះNansha របស់ប្រទេសចិន ដោយខុសច្បាប់ដើម្បីរំលោភសិទ្ធិនិងបង្កហេតុបន្ដទៀត ។ ក្នុងអំឡុងពេលនេះ នាវានេះចូលប្រកៀកជិតប្រកបដោយគ្រោះថ្នាក់និងមានចេតនាបំបុកនាវាឆ្មាំសមុទ្រចិនដែលកំពុងគាំពារសិទ្ធនិងអនុវត្តច្បាប់ដោយប្រក្រតីភាព បណ្តាលឱ្យកើតមានការប៉ះទង្គិចគ្នា ។ នាវាហ្វីលីពីនដែលបង្កហេតុនេះ ក៏បាននាំអ្នកសារព័ត៌មាន នៃប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងលោកខាងលិចមកតាមដានថត ដើម្បីបំភ្លៃការពិត និងឃោសនាបំប៉ោងផងដែរ។ ថ្ងៃទី២៦ខែសីហា ភាគីហ្វីលីពីនបាន ចាត់បញ្ចូន នាវាឆ្មាំសមុទ្រពីរគ្រឿង មកបំពានចូលដែនសមុទ្រ ដែលនៅជាប់ ថ្មប៉ប្រះទឹកXian binនៃប្រជុំកោះ Nansha របស់ប្រទេសចិន ដោយមិនបានទទួលកា រអនុញ្ញាតពីរដ្ឋាភិបាលចិនម្តងទៀត ហើយបានបន្តបរកៀកជិត នាវាឆ្មាំសមុទ្រចិន ដែលកំពុងធ្វើដំណើរ ជាប្រក្រតីប្រកបដោយគ្រោះថ្នាក់ ព្រទាំងធ្វើការឃោសនា បំប៉ោងទៀតផង។

ឥស្សរជនវិភាគ បានលើកឡើងថា ភាគីហ្វីលីពីន បានបន្តបង្ក ហេតុលើបញ្ហា សមុទ្រចិនខាងត្បូង ជាបន្តបន្ទាប់នា ពេលថ្មីៗនេះ គឺមិនអាចកាត់ផ្តាច់ពីការគាំទ្រ របស់អាមេរិក និងប្រទេសដទៃទៀត នៅក្រៅតំបន់នេះបានឡើយ។
ថ្ងៃទី២៧ខែសីហាតាមម៉ោងក្នុងតំបន់ យោងតាមការផ្សាយដំណឹង របស់ទីភ្នាក់ងារសារព័ត៌មានReutersឱ្យដឹងថា មេបញ្ជាការនៃទីបញ្ជាការ ឥណ្ឌូប៉ាស៊ីហ្វិក របស់កងទ័ពអាមេរិកបានប្រកាស ក្នុងអំឡុងពេលវេទិកាយោធាមួយ ដែលរៀបចំដោយទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក របស់កងទ័ពអាមេរិកថា នាវាចម្បាំងរបស់អាមេរិក អាចអមការពារ នាវាផ្គត់ផ្គង់សម្ភារៈ របស់ហ្វីលីពីន នៅដែនសមុទ្រចិនខាងត្បូង នេះគឺជា”ជម្រើស សមហេតុផល ទាំងស្រុង” ។ ដោយមានការគាំទ្រពីអាមេរិក ហ្វីលីពីនក៏បានចាប់ផ្តើម” អាងខ្នងអាងអំណាចនៅពីក្រោយ” ។ នាយសេនាធិការចម្រុះ នៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីនបានអះអាងថា នៅពេលដែលហ្វីលីពីន មិនអាចឆ្លើយតបនឹងប្រទេសចិនតែម្នាក់ឯង នោះហ្វីលីពីននឹងមិនត្រឹមតែស្វែង រកកិច្ចសហប្រតិបត្តិការ ជាមួយអាមេរិកប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ”ប្រទេសដែលមាន ឆន្ទៈដូចគ្នា”ផ្សេងទៀតផងដែរ ។ កាលពីថ្ងៃទី២៧ខែសីហា លោកTeodoroរដ្ឋមន្ត្រី ការពារជាតិហ្វីលីពីនសឹងតែបានថ្លែងថា ប្រទេសចិនគឺជា”អ្នកបំផ្លាញសន្តិភាពអន្តរជាតិដ៏ធំបំផុត”នៅតំបន់អាស៊ីអាគ្នេយ៍។

ចំពោះករណីនេះ លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ស្លាកសញ្ញាដែលថាបំផ្លាញសន្តិភាព មិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត យើងដាស់តឿនឱ្យបុគ្គលមួយចំនួន របស់ប្រទេសហ្វីលីពីន ប្រកាន់ឥរិយាបថត្រឹមត្រូវ ចំពោះប្រភពដើម នៃបញ្ហា កុំដើរតាមផ្លូវបង្កហេតុនិង បំផ្លាញសន្តិភាព ក្នុងតំបន់ឱ្យកាន់តែឆ្ងាយទៅៗ កុំធ្វើការសម្តែងឆុតឆាកដែលប្រែក្រឡាស់សខ្មៅហើយមួលបង្កាច់អ្នកដទៃអីសោះ។

ការគាំពារសន្តិភាព និងស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង គឺជានិន្នាការទូទៅនិងសេចក្តីប្រាថ្នារួមរបស់ប្រទេសក្នុងតំបន់។ ភាពត្រូវនិងខុសនៃវិវាទ រវាងចិននិងហ្វីលីពីនដែលពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង គឺច្បាស់លាស់ណាស់ អធិបតេយ្យភាព ទឹកដី និងសិទ្ធិនិង ផលប្រយោជន៍ដែន សមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូង មានភស្តុតាងជា ប្រវត្តិសាស្ត្រ និងមូលដ្ឋានច្បាប់គ្រប់គ្រាន់ ។ ភាគីហ្វីលីពីនគួរបញ្ឈប់ទង្វើរំលោភសិទ្ធិ បង្កហេតុ លាបពណ៌ និងឃោសនាបំប៉ោងនេះទៅ បើមិនដូច្នេះទេ ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុង លើផលវិបាកទាំងអស់ដែលបណ្តាល មកពីរឿងនេះ៕

To Top