ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអាមេរិក បាញ់គ្រាប់ និងមីស៊ីល គិតជាប្រាក់អស់ជាង ១.១ពាន់លានដុល្លារ ក្នុងរយៈពេល ១០ខែ នៅសមុទ្រក្រហម

" "

បរទេស៖ នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់រំសេវគិតជាប្រាក់អស់ ១,១៦ ពាន់លានដុល្លារក្នុងអំឡុងពេលវត្តមាន ១០ ខែរបស់ពួកគេនៅក្នុងសមុទ្រក្រហម ដើម្បីប្រឆាំងនឹងក្រុមឧទ្ទាមហួធី និងក្រុមប្រដាប់អាវុធផ្សេងទៀត។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក បាននិយាយកាលពីថ្ងៃទី ២៨ ខែសីហាថា “នាវាចម្បាំងរបស់កងទ័ពជើងទឹក អាមេរិករក្សាវត្តមាននៅក្នុងសមុទ្រក្រហម និងតំបន់ជុំវិញ ដើម្បីទប់ស្កាត់ការគំរាមកំហែង និងការពារការដឹកជញ្ជូន ខណៈដែលកងកម្លាំងឧទ្ទាមហូធី បានធ្វើការវាយប្រហារជារៀងរាល់ថ្ងៃចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣”។

" "

ក្នុងអំឡុងពេលប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ចាប់ពីខែតុលា ឆ្នាំ ២០២៣ ដល់ពាក់កណ្តាលខែកក្កដា ក្រុមវាយប្រហារ នៃ នាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower និងនាវាចម្បាំងរបស់ខ្លួន បានបាញ់បង្ហោះកាំជ្រួច ប្រភេទផ្សេងៗចំនួន ៧៧០ គ្រាប់ ដែលមានតម្លៃសរុប ១,១៦ ពាន់លានដុល្លារ រួមទាំងកាំជ្រួចការពារដែនអាកាស កាំជ្រួចពីអាកាស ទៅអាកាស និងកាំជ្រួចពីដី។ នេះបើយោងតាមអ្នកនាំពាក្យ កងទ័ពជើងទឹកសហរដ្ឋអាមេរិក រួមទាំងផ្លូវអាកាសផងដែរ។

" "

ទោះបីជាអ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក មិនបានបញ្ជាក់ពីចំនួន ជាក់លាក់នៃគ្រាប់រំសេវដែលប្រើប្រាស់ ក្នុងយុទ្ធនាការប្រឆាំងនឹងក្រុមឧទ្ទាមហួធី ក៏ដោយ ប៉ុន្តែចំនួនខាងលើនៅតែបង្ហាញ ពីតម្លៃនៃប្រតិបត្តិការនេះ។

សូមជម្រាបថា នាវាផ្ទុកយន្តហោះ Eisenhower និងនាវាអមដំណើររបស់នាវានេះ រួមទាំងនាវាពិឃាត និងនាវាចម្បាំងមួយគ្រឿងទៀតបានមកដល់មជ្ឈឹមបូព៌ាកាលពីរដូវរងារមុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top