បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋលោក Donald Trump បាននិយាយថា វាគឺជាអ្វីដែលព្រះជាម្ចាស់ ដែលបានសង្គ្រោះជីវិត របស់គាត់ក្នុងការប៉ុនប៉ង ធ្វើឃាតកាលពីខែមុន នៅឯការប្រមូលផ្តុំគ្នា នៅទីក្រុង Butler រដ្ឋ Pennsylvania ។
អតីតប្រធានាធិបតី អាមេរិករូបនេះ ក៏បានអះអាងថា គាត់ក៏ប្រហែលជា បានទទួលបញ្ជាដើម្បីបំពេញបេសកកម្ម ជួយសង្គ្រោះអាមេរិក ហើយប្រហែលជាពិភពលោកទាំងមូលផងដែរ។
រំលឹកដែរថាលោកTrump បានរួចផុតពីការស្លាប់យ៉ាងប្រផិតប្រផោយ នៅពេលដែលបុរសម្នាក់ដែលមានឈ្មោះ Thomas Matthew Crooks អាយុ ២០ឆ្នាំបានបើកការបាញ់ប្រហារមកលើគាត់នៅថ្ងៃទី១៣ ខែកក្កដាប៉ុន្តែឃាតកត្រូវគេចាប់បានទីតាំងនៅលើដំបូលក្បែរនោះហើយបានធ្វើអ្នកចូលរួមម្នាក់បាត់បង់ជីវិតទៅវិញក្រោយបាញ់បានត្រឹមធ្វើឲ្យរបួសត្រចៀកម្ខាងរបស់លោក Trump។
នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារជាមួយអ្នកចិត្តសាស្រ្ត និងជាពិធីករទូរទស្សន៍ Phil McGraw ដែលត្រូវបានគេស្គាល់ថា ជាវេជ្ជបណ្ឌិត Phil លោក Trump បានលើកឡើងថា ៖ប្រហែលជាត្រូវតែមាន ថាមពលដ៏អស្ចារ្យណាមួយដែលបានជួយគាត់និងជួយលើ ជោគវាសនាគាត់នៅពេលនោះ។
យោងតាមការបញ្ជាក់បន្ថែម ដោយអតីតប្រធានាធិបតីរូបនេះ បានថ្លែងថាទាំងលោកស្រី Harris និងលោក Biden ក៏តែងតែបង្ហាញគាត់ថា ជាការគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ ដែលនេះនឹងអាចធ្វើឲ្យឃាត កម្មកើតឡើង ជាបន្តបន្ទាប់បន្ថែមទៀត ៕
ប្រែសម្រួល៖ស៊ុនលី