បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោក Dmitry Polyanskiy តំណាងរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បាន និយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោនខ្វល់ តែអំពីសិទ្ធិ របស់ប្រទេសមួយក្នុងការការពារខ្លួន នៅពេលដែលប្រទេសដែលកំពុងចោទសួរ គឺស្របតាមគោលដៅគោល នយោបាយការបរទេស របស់សហរដ្ឋអាមេរិក។
ថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិស្តីពីអ៊ុយក្រែន លោកបានចោទប្រកាន់រដ្ឋាភិបាល សហរដ្ឋអាមេរិកថាបានអនុវត្តស្តង់ដារទ្វេរដង ចំពោះជម្លោះប្រដាប់អាវុធ នៅក្នុងពេលបច្ចុប្បន្ននេះ។
លោកបានដកស្រង់សម្តីតំណាងរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចការនយោបាយពិសេសលោក Robert Wood ដែលបាននិយាយប៉ុន្មានម៉ោងមុនអំពីអ៊ីស្រាអែលថា៖គ្មានសមាជិកនៃក្រុមប្រឹក្សានេះដែលប្រឈមមុខនឹងអង្គការភេរវករដ៏ឃោរឃៅនៅតាមព្រំដែនរបស់ខ្លួន នឹងអត់ធ្មត់ ចំពោះការវាយប្រហារប្រចាំថ្ងៃ និងការផ្លាស់ទីលំនៅរបស់ប្រជាជន ខ្លួនរាប់ម៉ឺននាក់នោះទេ។
លោកWood ដែលកំពុងបង្ហាញ នូវការការពារសកម្មភាព យោធារបស់អ៊ីស្រាអែល ក្នុងការប្រឈមមុខ ជាមួយចលនាសកម្មប្រយុទ្ធ Hezbollah ដែលមានមូលដ្ឋាននៅលីបង់ ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក Polyanskiy បានចង្អុលបង្ហាញថា ជំហររបស់អាមេរិក ត្រូវបានត្រៀមទុករួចទៅហើយ សម្រាប់អ៊ីស្រាអែល ហើយ នៅពេលនិយាយ អំពីឧក្រិដ្ឋកម្ម ប្រឆាំងនឹងរុស្ស៊ី និងពលរដ្ឋរុស្ស៊ីនោះរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនដាច់ខាតគឺ នឹងមិនខ្វាយខ្វល់នោះទេ ៕
ប្រែសម្រួល៖ស៊ុនលី