ព័ត៌មានអន្តរជាតិ

Update៖ រកឃើញសាកសពទាហានព័រទុយហ្គាល់ដែលបាត់ខ្លួន ក្រោយធ្លាក់ឧទ្ធម្ភាគចក្រ

Afp

LISBON៖ យោងតាមអាជ្ញាធរការពារស៊ីវិលរបស់ប្រទេសព័រទុយហ្គាល់ បានឲ្យដឹងថា សាកសពទាហានបាត់ខ្លួនដែលជាប់ពាក់ព័ន្ធ ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅភាគខាងជើង នៃប្រទេសព័រទុយហ្គាល់ត្រូវបានគេរកឃើញហើយកាលពីរសៀលថ្ងៃសៅរ៍ ។

ឧទ្ធម្ភាគចក្រ ដោយមានអ្នកបើកបរតែម្នាក់ និងទាហាន ៥នាក់ នៅលើនោះ បានធ្លាក់កាលពីថ្ងៃសុក្រ នៅលើដងទន្លេ Douro ខណៈត្រឡប់មកពីប្រតិបត្តិការពន្លត់អគ្គីភ័យនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់។

ចំពោះការធ្លាក់យន្តហោះនេះដែរ គឺបានបណ្តាលឲ្យទាហានទាំងអស់ស្លាប់ ដោយសាកសពចំនួន ៤នាក់ ត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រ។ អ្នកបើកយន្តហោះបានរងរបួស ហើយបច្ចុប្បន្នកំពុងទទួលការថែទាំ សុខភាព។

លោក Rui Silva Lampreia មេបញ្ជាការប្រចាំតំបន់នៃប៉ូលិសសមុទ្រភាគខាងជើង ដែលត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានលើកឡើងថា ផលប៉ះពាល់នេះត្រូវបានពិពណ៌នាថា គឺ”ខ្លាំងណាស់” ដែលនាំឲ្យមាន “ការខូចខាតទាំងស្រុងនៃយន្តហោះនោះ” ។

រដ្ឋាភិបាលព័រទុយហ្គាល់ បានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើមូលហេតុនៃការធ្លាក់យន្តហោះនេះផងដែរ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top