វ៉ាស៊ីនតោន៖ ត្រឹមតែពីរខែបន្ទាប់ពីប្រធានាធិបតីលោក ចូ បៃដិន បានចាកចេញពីការប្រណាំងប្រជែង សម្រាប់តំណែងប្រធានាធិបតីអាណត្តិទីពីរ និងបានតែងតាំងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស ជាអ្នកស្នងមរតករបស់លោក ការបោះឆ្នោតប្រធានាធិបតីឥឡូវនេះមើលទៅដូចជាការប្រណាំងប្រជែងដ៏តឹងតែងមួយ ដោយលោកស្រី ហារីស នាំមុខតិចតួចក្នុងការស្ទង់មតិ។
ប៉ុន្តែដូចដែលលោក ដូណាល់ ត្រាំ បានបង្ហាញនៅក្នុងឆ្នាំ២០១៦ នៅពេលដែលថ្នាក់ដឹកនាំនយោបាយរបស់អាមេរិក អ្នកវិភាគ និងការស្ទង់មតិបានឲ្យដឹងថា លោកមិនអាចឈ្នះបាននោះទេ លោកប្រហែលជានៅតែចាប់ផ្តើមការត្រឡប់មកវិញនាពេលខាងមុខនេះ។
មុនពេលការផ្លាស់ប្តូររបស់លោក បៃដិន ដើម្បីបញ្ចប់យុទ្ធនាការ របស់លោក វាហាក់ដូចជាលោក ត្រាំ អាយុ ៧៨ឆ្នាំ ដែលបានប្តេជ្ញាថា នឹងធ្វើឲ្យរង្គោះរង្គើស្ថាប័ន សហរដ្ឋអាមេរិក និងសម្ព័ន្ធភាពសន្តិសុខពិភពលោក ប្រហែលជាបានយកឈ្នះ យ៉ាងដាច់ទៅលើបុរសអាយុ ៨១ឆ្នាំដែលទន់ខ្សោយរូបនេះ នៅក្នុងខែវិច្ឆិកាខាងមុខ។
លោកស្រី ហារីស វ័យ ៥៩ឆ្នាំ ដែលបានទទួលការតែងតាំងជាផ្លូវការពីគណបក្សប្រជាធិបតេយ្យកាលពីខែមុន បានជំរុញយុទ្ធនាការនេះ ជាពិសេសក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេង ស្ត្រី និងអ្នកបោះឆ្នោតប្តូរវេនមួយចំនួន ដោយបង្កើនការគាំទ្ររបស់នាងនៅក្នុងរដ្ឋសំខាន់ៗចំនួន៧ ដែលនឹងកំណត់អ្នកកាន់កាប់សេតវិមាន។
អតីតសមាជិកព្រឹទ្ធសភាដូចជាលោក បៃដិន ត្រូវបានគេរំពឹងថា នឹងបន្តធានាដល់សម្ព័ន្ធមិត្ត និងលទ្ធិប្រជាធិបតេយ្យនៃការគាំទ្ររបស់វ៉ាស៊ីនតោន។ មិត្តរួមដំណែងរបស់លោកស្រី គឺអភិបាលរដ្ឋ Minnesota លោក Tim Walz ក៏បានដាក់ឈ្មោះខ្លួនឯងនៅក្នុងសភាថា ជាអ្នករិះគន់ការរំលោភសិទ្ធិមនុស្សរបស់ប្រទេសចិន បើទោះបីជាការលើកឡើងរបស់លោក ត្រាំ ដែលថារដ្ឋបាលលោកស្រី ហារីស មានន័យថា កុម្មុយនិស្តក៏ដោយ។
មេដឹកនាំជាច្រើននៅអឺរ៉ុប និងអាស៊ី ទំនងជាដកដង្ហើមធំបន្តិចថា ការបោះឆ្នោតនឹងមិនក្លាយជាផ្លូវដ៏មានសក្តានុពល សម្រាប់គណបក្សប្រជាធិបតេយ្យ ប្រសិនបើលោក បៃដិន បន្តការប្តកួតប្រជែងរបស់លោក។
លោក ត្រាំ ត្រាំ ប្រហែលជាមិនត្រឹម តែទទួលបានតំណែង ជាប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសភាទាំងពីរ រួមទាំងព្រឹទ្ធសភាផងដែរ ដែលមានសារៈសំខាន់ ដោយសារតែអំណាច របស់ខ្លួនក្នុងការអនុម័តអ្នកតែងតាំង ដូចជាលេខាធិការគណៈរដ្ឋមន្ត្រី រួមទាំងនៅមន្ទីរបញ្ចកោណ និងក្រសួងការបរទេស និងមន្ត្រីកំពូលផ្សេងទៀត និងសន្ធិសញ្ញា៕
ប្រែសម្រួល ឈូក បូរ៉ា