ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ចំអកឲ្យបារាំងចំពោះការចាប់ខ្លួន នាយកប្រតិបត្តិ Telegram លោក Pavel Durov

RT News

វិមានក្រឹមឡាំង៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចោទសួរអំពីហេតុផលរបស់ អាជ្ញាធរបារាំងសម្រាប់ការចាប់ខ្លួននាយកប្រតិបត្តិ Telegram លោក Pavel Durov ដោយចង្អុលទៅភាពមិនសមហេតុផល ដែលឲ្យរូបលោកទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត ដោយប្រើបណ្តាញរបស់លោកនោះ យោងតាមការចេញផ្សាយពីគេហទំព័រ RT។

សហគ្រិនបច្ចេកវិទ្យាជនជាតិរុស្ស៊ីរូបនេះ ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋាន Paris-Le Bourget កាលពីសប្តាហ៍មុន ហើយចាប់តាំងពីពេលនោះមក ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មជាច្រើន រួមទាំងការគ្រប់គ្រងប្រព័ន្ធអនឡាញ ដែលប្រើដោយក្រុមឧក្រិដ្ឋជន ដើម្បីធ្វើសកម្មភាពខុសច្បាប់ និងការបដិសេធមិនសហការ ជាមួយអ្នកស៊ើបអង្កេត។

ថ្លែងទៅកាន់អ្នកកាសែតរុស្ស៊ី Pavel Zarubin កាលពីថ្ងៃសៅរ៍ លោក Peskov បានទទួលស្គាល់ថា អាជ្ញាធររុស្ស៊ីពីមុនមានសំណួរ សម្រាប់មហាសេដ្ឋីបច្ចេកវិទ្យា ប៉ុន្តែបានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូមិនដែលព្យាយាមចាប់ខ្លួនលោកទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយ នៅពេលសួរឲ្យធ្វើអត្ថាធិប្បាយលើការចាប់ខ្លួនលោក Durov និងថា តើគាត់មានសារសម្រាប់ សហសេវិកអឺរ៉ុបរបស់គាត់ដែរឬទេ។ ភេរវករពិតជាប្រើប្រាស់បណ្តាញ Telegram មែន ប៉ុន្តែភេរវករក៏ប្រើរថយន្តដែរ ហេតុអ្វីបានជាពួកគេមិនចាប់ខ្លួន នាយកប្រតិបត្តិក្រុមហ៊ុន Renault ឬ Citroën?។

លោក Pavel Durov មានដើមកំណើតនៅ St. Petersburg កាន់សញ្ជាតិរុស្ស៊ី បារាំង អារ៉ាប់រួម និង Saint Kitts និង Nevis បានចាកចេញពីស្រុកកំណើត របស់លោកជាផ្លូវការក្នុងឆ្នាំ ២០១៤ បន្ទាប់ពីការអនុវត្តច្បាប់បានចោទប្រកាន់ លោកពីបទបដិសេធមិនផ្តល់សិទ្ធិឲ្យ អ្នកស៊ើបអង្កេតចូលទៅកាន់ទំនាក់ទំនង របស់ជនសង្ស័យភេរវករ។ ជម្លោះនេះត្រូវបានដោះស្រាយនៅឆ្នាំ ២០២០ នៅពេលនិយតករទូរគមនាគមន៍រុស្ស៊ីបានប្រកាសថា ខ្លួនលែងមានបញ្ហាជាមួយ Telegram ទៀតហើយ។

បទសម្ភាសន៍ជាមួយអ្នកកាសែតជនជាតិអាមេរិក Tucker Carlson កាលពីខែមេសា លោក Durov បានអះអាងថា លោកបានបដិសេធជានិច្ច ក្នុងការផ្តល់ទិន្នន័យអ្នកប្រើប្រាស់ ដល់អាជ្ញាធរណាមួយ រួមទាំងសេវាកម្មស៊ើបការណ៍សម្ងាត់របស់អាមេរិក ឬដំឡើងប្រព័ន្ធឃ្លាំមើល “backdoor”លើកម្មវិធីដែលមានអ្នកប្រើប្រាស់ ប្រចាំខែជិតមួយពាន់លាននាក់។ .

ការចាប់ខ្លួនសហគ្រិនរុស្ស៊ីបានបង្កឲ្យ មានកំហឹងទូទាំងពិភពលោក ដោយមេដឹកនាំសាធារណៈដូចជា X (អតីត Twitter) លោក Elon Musk និងវិនិយោគិន Silicon Valley លោក David Sacks បានចោទប្រកាន់អាជ្ញាធរបារាំង ពីការវាយប្រហារដោយសេរី៕

To Top