បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT CNN បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានរឹបអូសយន្តហោះមួយគ្រឿង ដែលត្រូវបានគេរាយការណ៍ថា ប្រើប្រាស់ដោយប្រធានាធិបតី វេណេស៊ុយអេឡា Nicolas Maduro ដោយអះអាងថាវាបំពានលើការដាក់ទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងការ៉ាកាស។
កន្លងមកសហរដ្ឋអាមេរិក បានចោទប្រកាន់លោក Maduro ពីបទជួញដូរគ្រឿងញៀន ហើយបានបដិសេធមិន ទទួលស្គាល់ជ័យជម្នះរបស់គាត់នៅ ក្នុងការបោះឆ្នោតប្រធានាធិបតី ប្រទេសវេណេស៊ុយអេឡាពីរលើកចុងក្រោយ។
ការចាប់រឹបអូសយក យន្តហោះ របស់ប្រមុខរដ្ឋបរទេស គឺជារឿងមិនធ្លាប់មាន នៅឡើយសម្រាប់ករណីព្រហ្មទណ្ឌ យើង កំពុងផ្ញើ សារយ៉ាងច្បាស់លាស់ នៅទីនេះថា គ្មាននរណានៅពីលើច្បាប់ គ្មានអ្នកណាម្នាក់ នៅពីលើការឈាន ដល់ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកនោះទេ នេះបើយោងតាមការបញ្ជាក់ ដោយមន្ត្រីក្រុង វ៉ាស៊ីនតោន ដែលមិនបញ្ចេញឈ្មោះបានប្រាប់ CNN ដែលបានរាយការណ៍រឿងនេះ ជាលើកដំបូងកាលពីថ្ងៃចន្ទ ។
យោងតាមប្រភព CNN ដដែលបានឲ្យដឹងទៀតថា យន្តហោះនេះមានតម្លៃប្រហែល ១៣លានដុល្លារ ហើយត្រូវបានរឹបអូស ដោយសហការ ជាមួយអាជ្ញាធរប្រទេសដូម៉ានិក Dominican ។
គួរឲ្យដឹងដែរថាភ្នាក់ងារ របស់សហរដ្ឋអាមេរិក មិនបានកំណត់អត្តសញ្ញាណ យន្តហោះនោះទេ ដោយគ្រាន់តែ និយាយថាវាត្រូវបានរឹបអូស នៅក្នុងសាធារណរដ្ឋដូមីនីក ហើយការហោះហើរទៅកាន់ទីក្រុងម៉ៃអាមី រដ្ឋហ្វ្លរីដាប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី