ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តើអាមេរិក និងសហភាពអឺរ៉ុប មានបំណងទុច្ចរិត អ្វីខ្លះ ដែលគាំទ្រ ទង្វើរំលោភសិទ្ធិ និងបង្កហេតុ របស់ហ្វីលីពីន?

ថ្ងៃទី១ខែកញ្ញាតាមម៉ោងក្នុងតំបន់ នាយកដ្ឋានសេវាកម្មកិច្ចការ បរទេស របស់សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ ដោយវាយប្រហារ នាវាឆ្មាំសមុទ្រចិន ដែលបានចាត់ប្រតិបត្តិការ ដ៏គ្រោះថ្នាក់ ចំពោះនាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ។ មុននេះ ក្រសួងការបរទេសអាមេរិក ក៏បានចេញ សេចក្តីថ្លែងការណ៍ ដោយមួលបង្កាច់ នាវាឆ្មាំសមុទ្រចិន ថា បាន” បំបុកដោយចេតនា”ជាមួយនាវាហ្វីលីពីនផងដែរ ។ ប៉ុន្តែ ការឃោសនា បំប៉ោង និងការសម្ដែង ខាងនយោបាយ របស់អាមេរិកនិងសហភាពអឺរ៉ុប សុទ្ធតែគ្មានភស្តុតាងអ្វីទាល់តែសោះ ។

ក្នុងរយៈពេលត្រឹម តែដប់ថ្ងៃប៉ុណ្ណោះ ប្រទេសហ្វីលីពីនបានធ្វើប្រតិបត្តិការ បំពានចូលដ៏គ្រោះថ្នាក់បំផុតចំនួនបួនដង និងប្រតិបត្តិការដឹកជញ្ជូន និងបោះទម្លាក់តាម ផ្លូវអាកាស នៅដែន សមុទ្ធនៃថ្មប៉ប្រះទឹក Ren’ai និងថ្មប៉ប្រះទឹកXianbin របស់ប្រទេសចិន ។ ក្នុងនោះ ប្រតិបត្តិការថ្មីបំផុត បានកើតឡើង នៅថ្ងៃទី៣១ខែសីហា ។ តាមរយៈវីដេអូផ្សាយផ្ទាល់ អ្នកផងទាំងពួង អាចមើលឃើញ យ៉ាងច្បាស់លាស់ថា៖នាវាឆ្មាំសមុទ្រហ្វីលីពីន លេខ៩៧០១ ដែលបានចត ដោយខុសច្បាប់ នៅថ្មប៉ប្រះទឹកXianbin របស់ប្រទេសចិន បានលើកយុថ្កា និងបើកបំបុកដោយចេតនា ប្រកបដោយគ្រោះ ថ្នាក់ ជាមួយនាវាឆ្មាំសមុទ្រចិន ដែលកំពុង គាំពារសិទ្ធិ និងអនុវត្តច្បាប់ជាប្រក្រតីភាព បណ្តាលឱ្យមានការប៉ះទង្គិចគ្នា ។ ចំណាត់ការនៅ នឹងកន្លែង របស់ភាគីចិន គឺសមហេតុផល មានភាពជំនាញ ស្របច្បាប់ និងមានបទដ្ឋាន ។ លើសពីនេះទៀត វីដេអូក៏បានលេចចេញ នូវរូបភាពដែលយន្តហោះឈ្លប យកការណ៍P-8Aរបស់កងទ័ពអាមេរិក មកជ្រៀតជ្រែកប្រតិបត្តិការអនុវត្តច្បាប់ របស់ឆ្មាំសមុទ្រចិនផងដែរ។ ទង្វើទាំងនេះបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ភាគីហ្វីលីពីន ត្រូវទទួលខុសត្រូវ ទាំងស្រុង ចំពោះរឿង បុកគ្នា រវាងនាវារបស់ភាគីទាំងពីរ ។ អ្នកដែលកំពុងបង្កហេតុ និងធ្វើឱ្យស្ថានការណ៍ឡើង កម្តៅនៅ សមុទ្រចិនខាងត្បូង គឺប្រទេសហ្វីលីពីន រីឯអ្នកដែលជំរុញឱ្យស្ថានការណ៍ឡើងកម្តៅនៅពីក្រោយឆាក ហើយខ្លាចតែសមុទ្រចិនខាងត្បូង មិនច្របូកច្របល់ គឺជាអាមេរិក ។

អាមេរិកនិងសហភាពអឺរ៉ុប មិនមែនជាសាមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ហើយក៏គ្មានសិទ្ធិលូកដៃចំពោះរឿងនេះដែរ។ ពួកគេគាំទ្រប្រតិបត្តិការ បង្កហេតុរបស់ភាគីហ្វីលីពីន ដែលបំពានលើអធិបតេយ្យភាពទឹកដី របស់ប្រទេសចិន គឺដោយសារពួកគេមានបំណងទុច្ចរិតរៀងៗខ្លួននៅពីក្រោយ ។

បើនិយាយចំពោះ ភាគី អាមេរិក ប្រទេសហ្វីលីពីនស្ថិត នៅចំណុចសំខាន់ដែលហៅថា “ខ្សែសង្វាក់កោះទីមួយ” ហើយមានវិវាទដែន សមុទ្រជាមួយ ប្រទេសចិន ហ្វីលីពីនគឺជាជម្រើសដំបូង របស់អាមេរិកក្នុងការជំរុញ“ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”នៅសមុទ្រចិនខាងត្បូង។ ជាការពិត ចាប់តាំងពីឆ្នាំ ២០២៣មក នៅពីក្រោយសកម្មភាពផ្សងព្រេង និង បង្កហេតុរបស់ហ្វីលីពីននៅសមុទ្រចិន ខាងត្បូង សុទ្ធតែញុះញង់ដោយអាមេរិក។ ពីការចាត់បញ្ជូនអ្នកសារព័ត៌មាន តាមថតនិងឃោសនាបំប៉ោង ដល់ការផ្តល់ជំនួយ ស៊ើបការណ៍ នៅកន្លែងកើតហេតុនិងជំនួយការទូត រហូតដល់ព្រលយសម្តីថា 《សន្ធិសញ្ញាការពាររួមគ្នា រវាងអាមេរិកនិងហ្វីលីពីន》 គឺសមស្របប្រើនៅសមុទ្រចិនខាងត្បូង គោលបំណងរបស់ភាគីអាមេរិក គឺចង់រុញច្រានហ្វីលីពីន ឱ្យចូលក្នុងភ្នក់ភ្លើង បង្កភាពច្របូកប្របល់នៅដែនសមុទ្រចិន ខាងត្បូង ហើយបន្ថែមថ្លៃដើម នៃការគាំពារសិទ្ធិលើសមុទ្រ របស់ប្រទេសចិន ដើម្បីរឹតបន្ដឹងនិងធ្វើបាបប្រទេសចិន ។

ចំណែកសហភាពអឺរ៉ុបវិញ ក្រោមការជ្រៀតចូលរយៈពេលវែងរបស់អាមេរិក បូករួមទាំងផលប៉ះពាល់ដែលនាំមកដោយវិបត្តិអ៊ុយក្រែន ឯករាជ្យភាព នៃនយោបាយ និងការទូតរបស់សហភាពអឺរ៉ុបបានរងការប៉ះពាល់។ ក្នុងកម្រិតធំ ការលូកដៃចូលក្នុងកិច្ចការ អាស៊ីប៉ាស៊ីហ្វិក របស់សហភាពអឺរ៉ុប គឺដើម្បីសហការជាមួយយុទ្ធសាស្ត្រសកលរបស់អាមេរិក ហើយក៏ចង់ឆ្លៀតឱកាសនេះពង្រីកឥទ្ធិពលរបស់ខ្លួនផងដែរ។

មិនថាអាមេរិក និងសហភាពអឺរ៉ុបគាំទ្រ ដល់ហ្វីលីពីនយ៉ាងណាក៏ដោយ ក៏វាមិនអាចកែប្រែការពិត ដែលថាថ្មប៉ប្រះទឹកXianbin ជាកម្មសិទ្ធិ របស់ប្រទេសចិនទេ ហើយក៏មិនអាចបិទបាំងធាតុពិត នៃការរំលោភលើអធិបតេយ្យភាព សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន ហើយក៏មិនអាចជួយភាគីហ្វីលីពីន សម្រេចបាននូវបំណងទុច្ចរិតដែលចង់កាន់កាប់កោះ និងថ្មប៉ប្រះទឹកកាន់តែច្រើននៅសមុទ្រចិនខាងត្បូងដែរ ។

សមុទ្រចិនខាងត្បូងគឺជាសមុទ្រសន្តិភាព ហើយការការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង គឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសក្នុងតំបន់។ ការដកនាវាដែលចតដោយខុសច្បាប់ជាបន្ទាន់ និងបញ្ឈប់ទង្វើរំលោភសិទ្ធិនិងបង្កហេតុជាបន្ទាន់ គឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ហ្វីលីពីន។ បើមិនដូច្នេះទេ ហ្វីលីពីននឹងបង់តម្លៃ កាន់តែច្រើន ។ ភាគីចិនមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ មិនងាករេក្នុងការគាំរពារអធិបតេយ្យភាព ទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែន សមុទ្ររបស់ខ្លួន ហើយក៏មានការ ប្ដេជ្ញាចិត្តយ៉ាងមុតមាំ មិនងាករេក្នុងការបន្តរួមជាមួយប្រទេស ក្នុងតំបន់ដើម្បីគាំរពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូងផងដែរ ៕

To Top