ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ​ចិននិងអាហ្វ្រិក ចាប់ដៃគ្នា ដើម្បីគាំពារ ឱ្យបានកាន់តែល្អ នូវសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់ របស់ប្រទេស កំពុងអភិវឌ្ឍន៍ទាំងឡាយ

នៅពេលមុននេះ មិនជាយូរប៉ុន្មាន “ស្ពាន Cocody” នៃប្រទេសកូតឌីវ័រ ដែលទទួលការសាងសង់ ដោយសហគ្រាសចិន បានអបអរទទួលខួបមួយឆ្នាំ នៃការបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ ។ នេះជាស្ពានខ្សែកាប ដែលមានទ្រង់ទ្រាយធំបំផុត នៅតំបន់អាហ្រ្វិកខាងលិច ស្ពាននេះ មិនត្រឹមតែអាចកាត់បន្ថយ ពេលវេលាធ្វើដំណើរ របស់ប្រជាជន ក្នុងតំបន់យ៉ាងច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមក ឱកាសការងារជាច្រើនទៀតផង ដែលបានជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នៃប្រទេសកូតឌីវ័រយ៉ាងខ្លាំង ។

នៅលើទឹកដីទ្វីបអាហ្វ្រិកដ៏ធំល្វឹងល្វើយ រឿងរ៉ាវដូច “ស្ពាន Cocody” មានច្រើនណាស់ ។ ជាពិសេស គឺក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ យោងតាមកិច្ចសហប្រតិបតិ្តការ ផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក រវាងចិននិងអាហ្វ្រិក ទទួលបានការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៅទ្វីបអាហ្វ្រិក សហគ្រាសចិនបានធ្វើគម្រោងកិច្ចសហប្រតិបតិ្តការជាច្រើន ដូចជាកសាង “ផ្លូវសុភមង្គល” “ស្ពានតភ្ជាប់ដួងចិត្ត” និងគម្រោង ថាមពលបៃតង កសិផលរបស់ ទ្វីអាហ្វ្រិកដូចជាផ្លែប័រ ល្ងនិងសណ្តែកដីជាដើម ក៏បានធ្វើឱ្យតុអាហារ របស់ប្រជាជនចិន មានភាពកាន់តែសម្បូរបែប ។ ប្រការនេះបានបញ្ជាក់យ៉ាង ពេញលេញពីពាក្យសម្តី របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើង ខណៈពេលឆ្លើយតបសំបុត្រ ចំពោះបញ្ញវន្តនៃប្រទេសទ្វីបអាហ្វ្រិកចំនួន៥០ប្រទេសថា “តាំងពីដើមមក ចិននិងអាហ្វ្រិក គឺជាសហគមន៍រួមវាសនា របស់មនុស្សជាតិ ” ។ នាពេលថ្មីៗកន្លងទៅនេះ បណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានប្រកាសលទ្ធផល នៃការស្ទង់មតិតាមបញ្តាញ អ៊ីនធឺណេត មួយលើកឱ្យដឹងថា អ្នកចូលរួមទទួល បទសម្ភាសន៍ របស់ប្រទេសអាហ្វ្រិក ចំនួន៨៦,៣ភាគរយ វាយតម្លៃខ្ពស់ ចំពោះទស្សនៈអំពីកិច្ច សហប្រតិបតិ្តការ ជាមួយអាហ្វ្រិកស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ និងស្មោះត្រង់ របស់ប្រទេសចិន ហើយរំពឹងទុកបង្កើត សហគមន៍រួមវាសនា រវាងចិននិងអាហ្វ្រិក កាន់តែស្អិតល្មួតក្នុងយុគសម័យថ្មី ។

ថ្ងៃទី ៤ ខែកញ្ញា កិច្ចប្រជុំកំពូល នៃវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកឆ្នាំ២០២៤បានបើកធ្វើនៅក្រុងប៉េកាំង ដែលនឹងផ្តល់កាលានុវត្តភាពថ្មី ដល់ភាគីទាំងពីរក្នុងការចាប់ដៃគ្នា ជំរុញការធ្វើទំនើបកម្ម និងរួមគ្នាបង្កើត សហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិក ប្រកបដោយកម្រិតខ្ពស់ ។ រំលងអស់រយៈពេល៦ឆ្នាំ អ្នកដឹកនាំចិន និងអាហ្វ្រិកបានជួបជុំគ្នា នៅក្រុងប៉េកាំងជាថ្មីម្តងទៀត ដើម្បីរួមគ្នាពិគ្រោះពិភាក្សាពីគម្រោងកិច្ចសហប្រតិបតិ្តការ គ្រោងផែនការគោល នៃការអភិវឌ្ឍទំនាក់ទំនង រវាងចិន និងអាហ្វ្រិក ក៏ដូចជាប្រមូលផ្តុំកម្លាំង ចលករយ៉ាងខ្លាំងក្លា សម្រាប់ស្វែង រកការអភិវឌ្ឍ ដោយសន្តិភាព របស់ “ប្រទេសសកលខាងត្បូង ”ផងដែរ ។ វេបសាយព័ត៌មានទ្វីបអាហ្វ្រិកបានវិភាគថា កិច្ចប្រជុំកំពូលលើកនេះ ត្រូវបានរំពឹងថា នឹងត្រួសត្រាយ “យុគសម័យកិច្ចសហប្រតិបតិ្តការ រវាងចិននិងអាហ្វ្រិក ដែលប្រកបដោយនិរន្តរភាព និងអាចផ្តលផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក” ។

ពេលបច្ចុប្បន្ននេះ ប្រទេសចិនបាន និងកំពុងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយ រីឯទ្វីបអាហ្វ្រិក ក៏បានពន្លឿនជំហាន ឆ្ពោះទៅកាន់ទស្សនទានដែលកំណត់ដោយ «របៀបវារៈឆ្នាំ២០៦៣» របស់សហភាពអាហ្វ្រិក ដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងភាពរុងរឿង ។ ភាគីទាំងពីរបានចាប់ដៃគ្នាជំរុញការ ធ្វើទំនើបកម្ម ប្រការនេះ មានសារសំខាន់ណាស់ចំពោះ “ការរួមគ្នាបង្កើតសហគមន៍រួមវាសនា រវាងចិននិងអាហ្វ្រិក ប្រកបដោយកម្រិតខ្ពស់ ” ។

ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ ហើយអាហ្រ្វិក គឺជាទ្វីបដែលមានបណ្តុំប្រទេសកំពុង អភិវឌ្ឍន៍ច្រើនជាងគេ ចិននិងអាហ្រ្វិកសុទ្ធតែជាសមាជិកនៃ “ប្រទេសសកល ខាងត្បូង ”ជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញ សុក្រឹតភាពនៃអភិបាលកិច្ចសកល ។ ភាគីទាំងពីរមានការយល់ដឹង ប្រហាក់ប្រហែលគ្នា អំពីបញ្ហា អន្តរជាតិនិងបញ្ហាក្នុងតំបន់ដ៏ធំនិងសំខាន់ជាច្រើន ហើយសុទ្ធតែអនុវត្តពហុភាគី និយមដ៏ពិតប្រាកដ ប្រឆាំងផលវិបាកដែលបន្សល់ ទុកពីសម័យអាណានិគមនិយម និងទង្វើអនុត្តរភាព និយមគ្រប់បែបយ៉ាង ហើយអំពាវនាវឱ្យលើកកម្ពស់ សិទ្ធិបញ្ចេញមតិរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ប្រឈមមុខនឹងសកលលោកដែលកំពុងមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ការចាប់ដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក នឹងគាំពារឱ្យបានកាន់តែល្អនូវសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ក៏ដូចជាជំរុញឱ្យបៀបរៀប រយអន្តរជាតិមានភាព កាន់តែយុត្តិធម៌និងសមហេតុផល ៕

To Top