រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន បានរំលឹកឡើងវិញនូវការបដិសេធរបស់ខ្លួន ចំពោះវត្តមានយោធាអ៊ីស្រាអែល នៅតាមច្រករបៀង Philadelpphi ឬនៅច្រកឆ្លងកាត់រ៉ាហ្វា នៅតាមព្រំដែនហ្គាហ្សា និងអេហ្ស៊ីប។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីអ៊ីស្រាអែលបានរិះគន់ ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ អំពីការរត់ពន្ធអាវុធពីប្រទេសអេហ្ស៊ីប ចូលទៅក្នុងតំបន់ហ្គាហ្សា ដោយចោទប្រកាន់លោកថា បានប្រើការអះអាង ដើម្បីរំខានដល់សាធារណជន ជៀសវាងកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តសកម្មភាពយោធាប្រឆាំងនឹង ប្រជាជនប៉ាឡេស្ទីន។
ប្រធានាធិបតីប៉ាឡេស្ទីន ក៏បានសម្តែងការពេញចិត្ត ចំពោះគោលជំហររបស់អេហ្ស៊ីប ប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន និងបានអះអាងជាថ្មីពីការជំទាស់របស់ខ្លួន ចំពោះវត្តមានរបស់អ៊ីស្រាអែល នៅតាមច្រករបៀង Philadelphia ។
លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែលនឹងមិនដកខ្លួនចេញពីច្រករបៀង Philadelphia ឡើយ។ លោកបានលើកឡើងថា “យើងត្រូវមានវានៅក្រោម ការគ្រប់គ្រងរបស់យើង” ដោយសង្កត់ធ្ងន់ថាវត្តមានរបស់អ៊ីស្រាអែល នៅទីនោះមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ការរត់ពន្ធអាវុធ នាពេលអនាគតពីអេហ្ស៊ីប ទៅកាន់តំបន់ហ្គាហ្សា។
ក្រសួងការបរទេសអេហ្ស៊ីប បានច្រានចោលការអះអាងរបស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ ដោយចោទប្រកាន់ភាគីអ៊ីស្រាអែលថា បានប្រើប្រាស់ការអះអាងនេះ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃគោលនយោបាយ “ឈ្លានពាន និងបង្កហេតុ” របស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា