ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាការងារ ជាមួយលោក Obiang ប្រធានាធិបតីEquatorial Guinea

ព្រឹកថ្ងៃទី៤ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយលោក Obiang ប្រធានាធិបតី Equatorial Guineaដែលអញ្ជើញ ដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំង នៃវេទិកាសហប្រតិបត្តិការ ចិន-អាហ្វ្រិក នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិននិង Equatorial Guinea គឺជាមិត្តល្អ ចិនរីករាយធ្វើការជាមួយ Equatorial Guineaដើម្បីគាំទ្រគ្នាទៅវិញ ទៅមកយ៉ាង ម៉ឺងម៉ាត់ ក្នុងការពង្រីកកិច្ច សហប្រតិបត្តិការ ជាក់ស្តែង ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខនិង កិច្ចការពារជាតិ ជំរុញឱ្យសេដ្ឋកិច្ច Equatorial Guineaឱ្យអភិវឌ្ឍតាមពហុវិស័យ ពួតដៃគ្នាដើរឆ្ពោះ ទៅមុខតាមផ្លូវជំរុញ ការធ្វើទំនើបកម្មរៀងៗខ្លួន ត្រួសត្រាយអនាគតថ្មី នៃទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិង Equatorial Guinea ។

ជាការឆ្លើយតប លោក Obiang បានថ្លែងថា ការងាររៀបចំកិច្ចប្រជុំកំពូលលើកនេះគឺមានភាពល្អិតល្អន់ម៉ត់ចត់ ប្រធានបទសមស្របនឹងក្តីសុបិន ដែលប្រទេសអាហ្វ្រិក ស្វែងរកការធ្វើទំនើបកម្ម ជឿជាក់ថាកិច្ចប្រជុំនេះមុខ ជាអាចទទួលបានជោគជ័យ យ៉ាងគាប់ប្រសើរ ជាមិនខាន ។ ទំនាក់ទំនងរវាង Equatorial Guineaនិងចិនគឺឈរ លើមិត្តភាព ដ៏ជ្រាលជ្រៅ និងទំនុកចិត្តកម្រិតខ្ពស់ ភាគីទាំងពីរទទួលបានសមិទ្ធផល យ៉ាងច្រើនពីកិច្ចសហប្រតិបត្តិការ ហើយបានរក្សាកិច្ចសម្របសម្រួល យ៉ាងជិតស្និទ្ធ ក្នុងកិច្ចការអន្តរជាតិផងដែរ ៕

To Top