ព័ត៌មានអន្តរជាតិ

លោក Trump ចោទអ៊ុយក្រែនថាបានកុហក អំពីតួលេខអ្នកបាត់បង់ជីវិត យោធានៅក្នុងជម្លោះជាមួយនឹងរុស្សី

Xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានចោទប្រកាន់អ៊ុយក្រែន ថា មានចេតនាបិទបាំង ចំនួនពិតនៃការស្លាប់ នៅក្នុងជម្លោះ យោធាជាមួយរុស្ស៊ី។

នៅក្នុងបទសម្ភាសន៍មួយនៅលើអ្នកធ្វើ Podcastលោក Lex Fridman ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារលោក Trump បានអះអាងថា ចំនួនអ្នកស្លាប់គឺ មានកម្រិតខ្ពស់ជាងការរំពឹងទុក ។

ព័ត៌មានអំពីការខាតបង់របស់កង ទ័ពគឺពិបាកក្នុងការទទួលយក និងបញ្ជាក់ដោយលោក Zelensky ដែលបានអះអាងកាលពីដើម ឆ្នាំនេះថា វាមានប្រហែល៣១,០០០នាក់ ខណៈដែលការប៉ាន់ប្រមាណរបស់រុស្ស៊ី និងបរទេសបង្ហាញថា វាអាចខ្ពស់ជាងច្រើនខ្លាំងណាស់។

លោក Trump បានអះអាងនៅក្នុងកម្មវិធីជជែក ពិភាក្សាទៀតទៀតថា ៖ ពួកគេកុហកអំពីតួលេខ ។ គាត់មិនបានពន្យល់ ពីមូលហេតុ ដែលគាត់ជឿថា ទីក្រុងគៀវកំពុងធ្វើដូច្នេះទេ ទោះបីជាវាត្រូវបានចាត់ទុកថា ជាការអនុវត្តស្តង់ដារសម្រាប់ប្រទេស នានាក្នុងការប៉ាន់ស្មាន ការខាតបង់របស់សត្រូវ និងមើលស្រាលរបស់ពួកគេ ក្នុងអំឡុងសង្គ្រាមក៏ដោយ ។

ដោយឡែកសម្រាប់ ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានដាក់ចំនួនអ្នក ស្លាប់ស៊ីវិល ឬបុគ្គលមិនប្រដាប់អាវុធ នៅក្នុងប្រទេសអ៊ុយក្រែន ចាប់ពីការចាប់ផ្តើមនៃជម្លោះក្នុងខែកុម្ភៈ ឆ្នាំ២០២២ដល់ថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៤ គឺមានចំនួនប្រហែលជា១១,៥២០នាក់។

ទីភ្នាក់ងារនេះបានកត់សម្គាល់ថា ចំនួនពិតអាចខ្ពស់ជាងនេះហើយ មន្ត្រីអាមេរិកអនាមិក បានប្រាប់កាសែត New York Times កាលពីខែមុនថា ចំនួនទាហានអ៊ុយក្រែន ដែលត្រូវបានសម្លាប់ ពេញមួយជម្លោះប្រហែល ជាអាចមានទៅដល់៧០,០០០នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top